ស្វែងរកពួកយើង:

ស្ថាបនិក Huawei បញ្ជាក់ថា ចិន និង អាមេរិក មានទិសដៅផ្សេងគ្នាទៅលើបច្ចេកវិទ្យា AI

ដោយ

Koun Jab Luffy

06 ធ្នូ 2025 10:02 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ស្ថាបនិក Ren Zhengfei របស់ក្រុមហ៊ុន Huawei បានបញ្ជាក់អំពីអ្វីដែលគាត់មើលឃើញទៅលើបច្ចេកវិទ្យា AI ចំពេលដែលមានភាពតានតឹងរវាងបច្ចេកវិទ្យាអាមេរិក និងចិន។ តាមការបញ្ជាក់របស់គាត់ គ្រប់គ្នាកំពុងតែប្រើប្រាស់នូវកម្មវិធីផ្សេងៗគ្នាទៅលើបច្ចេកវិទ្យា AI ប៉ុន្តែគោលដៅធំ គឺការរីកចម្រើនទៅលើមុខទៅលើបច្ចេកវិទ្យានេះ។ កាលពីខែមុននេះ ក្រុមហ៊ុន Huawei បានរៀបចំនូវព្រឹត្តិការណ៍ ICPC (International Collegiate Programming Contest) និង Huawei Challenge Championship ដែលបានធ្វើឡើងចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 13 ខែវិច្ឆិកានៅក្នុងទីក្រុងស៊ាងហៃ។
សម្រាប់ព្រឹត្តិការណ៍ឆ្នាំទី 3 នេះ មានអ្នកចូលរួមដែលសុទ្ធសឹងតែជាគ្រូបង្វឹក និងភ្ញៀវកិត្តិយសជាច្រើនប្រមាណជាជាង 110 នាក់ មកពីប្រទេស និងតំបន់ជាង 30 ដែលបានយល់ដឹងទៅលើបច្ចេកវិទ្យានេះ។ នៅក្នុងពេលនោះ លោក Ren Zhengfei ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះដែរ ហើយថែមទាំងបានចែករំលែកនូវគំនិតរបស់គាត់ទៅលើផ្នែកនេះទៀតផង។ នៅក្នុងសម្រាប់ព្រឹត្តិការណ៍ឆ្នាំទី 3 នេះ មានប្រធានបទជាច្រើនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា AI និងភាពសំខាន់នៃបច្ចេកវិទ្យានេះសម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក និងក្រុមហ៊ុន Huawei។
សម្រាប់ប្រទេសចិន គឺមានគោលដៅក្នុងការផ្តោតទៅលើការបង្កើតថ្មីនៃកម្មវិធី AI ខណៈពេលដែលសហរដ្ឋអាមេរិក គឺផ្តោតទៅលើមូលដ្ឋានគ្រឹះនៃ AGI (Artificial General Intelligence) និង ASI (Artificial SuperIntelligence) ។
•បច្ចេកវិទ្យា AGI: សមត្ថភាពនៃបច្ចេកវិទ្យា AI ដែលអាចបំពេញការងារបញ្ញានិម្មិតដូចអ្វីដែលមនុស្សអាចធ្វើបាន។
•បច្ចេកវិទ្យា ASI: សមត្ថភាពនៃបច្ចេកវិទ្យា AI ដែលលើសពីសមត្ថភាពមនុស្សគ្រប់វិស័យ។
Article image
គោលដៅចំបងរបស់ចិន គឺដើម្បីបង្កើតនូវផលប្រយោជន៍ជាច្រើនដូចជាការបង្កើនទៅលើប្រាក់ចំណេញ ការកាត់បន្ថយទៅលើថ្លៃដើម និងការបង្កើនទៅលើប្រតិបត្តិការរបស់ខ្លួនកាន់តែមានប្រសិទ្ធិភាព។ ទន្ទឹមនឹងនេះផងដែរនោះ សហរដ្ឋអាមេរិកផ្តោតទៅលើការធ្វើបដិវត្តនៃបច្ចេកវិទ្យាកម្រិតខ្ពស់ទៅលើផ្នែកវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត និងបច្ចេកវិទ្យាជាមួយនឹងវិធានការសុវត្ថិភាពផងដែរ៕
ស្ថាបនិក Huawei បញ្ជាក់ថា ចិន និង អាមេរិក មានទិសដៅផ្សេងគ្នាទៅលើបច្ចេកវិទ្យា AI