
នៅថ្ងៃនេះ ក្រុមហ៊ុន China Telecom បានប្រកាសចេញនូវកម្មវិធីថ្មីរបស់ខ្លួន តាមរយៈនៃការផ្តល់ជូននូវការប្រើប្រាស់សាកល្បងទៅលើប្រព័ន្ធ satellite ដោយឥតគិតថ្លៃ សម្រាប់ស្មាតហ្វូនមួយចំនួនរបស់ក្រុមហ៊ុនជាច្រើនដូចជា Huawei, Honor, Xiaomi, OPPO, និង Vivo ។ យោងតាមការរបយការណ៌ចេញពី Huawei Central បានបញ្ជាក់ថា ក្រុមហ៊ុន China Telecom បានអនុញាតអោយអ្នកនប្រើប្រាស់សេវាផ្ញើរសារនៅលើប្រព័ន្ធនេះ។ ការផ្ញើរសារនេះ គឺមានការផ្តល់ជូនពេញមួយឆ្នាំ។
ជាមួយនិងកម្មវិធីឥតគិតថ្លៃនេះ អ្នកប្រើប្រាស់អាចធ្វើការប្រើសេវាកម្មនេះបាន 2 នាទី នៅក្នុងមួយខែ។ សម្រាប់ការផ្តល់ជូននូវលក្ខខ័ណ្ឌពិសេសនេះ គឺក្រុមហ៊ុនផ្តល់រយៈពេល 12 ខែ ទៅលើការប្រើប្រាស់សេវាកម្ម SMS ដោយគ្រាន់តែបញ្ជាក់ពី code ច្បាស់លាស់មួយ។ បើមើលទៅតម្លៃស្តង់ដារនៃសេវានេះ គឺមានតម្លៃ 9 យ៉ន់ ក្នុងមួយខែ។ កន្លងមកមានស្មាតហ្វូនម៉ូដែលថ្មីមួយចំនួន ហើយដែលមានការបំពាក់នូវប្រព័ន្ធផ្កាយរណបនេះ ដោយមិនការគិតថ្លៃ។
សម្រាប់ស្មាតហ្វូនដែលទាំងនោះ មានដូចជា Huawei Pura 70 Ultra, Huawei Pura 70 Pro+, Huawei Mate 60 Pro, Honor Magic 6 Ultimate, Honor Magic 6 Pro, Xiaomi 14 Ultra, OPPO Find X7 Ultra និង Vivo X100 Ultra។ សម្រាប់ម៉ូដែលទាំងនេះ គឺអាចទទួលបាននូវការសេវាកម្ម ការហៅទូរស័ព្ទចេញ និងការហៅទូរស័ព្ទចូលបានតាមរយៈប្រព័ន្ធផ្កាយរណបនេះ បើទោះបីជាតំបន់នោះ មានសេវាខ្សោយ ឬគ្មានសេវាទូរស័ព្ទក៏ដោយ។

សូមជំរាបថា ក្រុមហ៊ុន China Telecom បានប្រកាសចេញនូវប្រព័ន្ធផ្កាយរណបនេះ កាលពីខែកញ្ញាឆ្នាំ 2023។ សេវាកម្មនេះ អាចអោយអ្នកប្រើប្រាស់ធ្វើការទំនាក់ទំនងគ្នាបាននៅលើស៊ីមការរបស់ក្រុមហ៊ុន China Telecom ដោយផ្ទាល់បាន ដោយមិនចាំបាច់មានសេវាទូរស័ព្ទឡើង។
