ស្វែងរកពួកយើង:

ស្មាតវ៉ច OnePlus Watch 3 នឹងបង្ហាញខ្លួនជាមួយនឹង Rotating Crown និងមានមុខងារ ECG ទៀតផង

ដោយ

Koun Jab Luffy

23 ធ្នូ 2024 11:10 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន OnePlus បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតវ៉ចជំនាន់ថ្មី OnePlus Watch 3 នៅថ្ងៃទី 7 ខែមករាខាងមុខនេះហើយ។ ជាមួយគ្នានេះនៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះក៏នឹងមានការបង្ហាញចេញនូវស្មាតហ្វូន OnePlus 13 ទៅកាន់ទីផ្សារសកល រួមទាំងប្រកាសចេញនូវស្មាតហ្វូន OnePlus 13R ថែមទៀតផង។ យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះបានអោយដឹងទៀតថា ស្មាតវ៉ច Watch 3 នេះ នឹងមានបំពាក់នូវ Rotating crown ផងដែរ។
ប្រភពដដែលនេះ ក៏បានចែករំលែករូបភាព render របស់ស្មាតវ៉ច OnePlus Watch 3 ដែលមានការបង្ហាញនូវ rotating crown ដ៏ស្រស់ស្អាតទៀតផង។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតវ៉ច OnePlus Watch 3 នេះ នឹងមាន 2 ពណ៌ ហើយថែមទាំងមានការបំពាក់នូវសិនស័រវាស់ចង្វាក់បេះដូង និង ECG ថែមទៀត។ ជាមួយគ្នាះ ប្រភពខាងលើក៏មានការបញ្ចេញនូវលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតវ៉ច OnePlus Watch 3 នេះដែរ នៅក្នុងនោះមានដូចជា ការប្រើប្រាស់នូវបន្ទះឈីប Snapdragon W5 Gen 1 SoC, រ៉េម 2GB និងអង្គចងចាំ 32GB។ នាឡិកាថ្មីនេះ នឹងដំណើរការនូវ Watch OS 5 និង  RTOS ហើយវាក៏មានថាមពលថ្មទំហំ 500+ mAh ផងដែរ។ ស្មាតវ៉ច Watch 3 នេះក៏មានមុខងារ  LTE connectivity ផងដែរ។
Article image
ស្មាតវ៉ច OnePlus Watch 3 នេះ ទទួលបាននូវការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន TENAA របស់ប្រទេសចិន កាលពីខែមិថុនាកន្លងទៅនេះ ដោយមានការបង្ហាញថា នាឡិកានេះ មានថាមពលថ្មទំហំ 500mAh ផងដែរ។ ស្មាតវ៉ចនេះ មានលេខកូដ OPWW234 និងទ្រទ្រង់នូវបច្ចេកវិទ្យា LTE connectivity។
Article image
សម្រាប់ការឌីស្សាញរបស់នាឡិកានេះ អាចនឹងមានភាពខុសគ្នាបន្តិចពីរូបភាព Render។ សូមជំរាបថា កាលពីដើមខែនេះ ស្មាតវ៉ច  OnePlus Watch 3 នេះមានលេខកូដ OPWWE251 ហើយក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ FCC ប៉ុន្តែសម្រាប់ version នេះ គឺមានថាមពលថ្មទំហំ 648 mAh៕