ស្វែងរកពួកយើង:

ស្មាតវ៉ចស៊េរីថ្មី Apple Watch Ultra 3 នឹងមានអេក្រង់ធំជាងមុន និងភ្លឺជាងមុន!

ដោយ

Koun Jab Luffy

07 សីហា 2025 08:18 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ បានបង្ហាញនូវព័ត៌មានថ្មីសម្រាប់អ្នកគាំទ្រស្មាតវ៉ចស៊េរីថ្មី Apple Watch Ultra 3 ហើយ ដោយក្នុងនោះមានការបង្ហើបថា ស្មាតវ៉ច ‘Ultra’ ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នឹងមានការកែប្រែរូបរាងថ្មី។ ស្របពេលជាមួយគ្នានេះ  ការចុះផ្សាយកន្លងមកក៏ធ្លាប់បាននិយាយថា ស្មាតវ៉ច Apple Watch Ultra 3 អាចនឹងមានការ upgrade ទៅលើអេក្រង់កាន់តែធំជាងមុនផងដែរ។
តាមការគ្រោងទុកស្មាតវ៉ចស៊េរីថ្មីនេះ នឹងមានការប្រកាសជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះហើយ ។ តាមការទម្លាយចេញពី MacRumors អោយដឹងថា ស្មាតវ៉ច Apple Watch Ultra 3 នេះមានអេក្រង់កម្រិតភាពច្បាស់ 422x514px ដែលមានការបង្កើនពីទំហំ 410x502px នៅលើស្មាតវ៉ច Apple Watch Ultra 2 ដែលមានលក់កន្លងមក។ ស្មាតវ៉ចថ្មីនេះ អាចនឹងមានគែម Bezels ស្តើងជាងមុនដើម្បីបង្កើនទៅលើទំហំអេក្រង់អោយធំជាងមុន។ បន្ថែកពីនេះ ក្រុមហ៊ុន Apple ក៏មានការពង្រឹងទៅលើបទពិសោធន៍ថ្មីនៃការប្រើប្រាស់ទៅលើ Apps, Fitness Metrics និង Notifications ទៀតផង។
Article image
សម្រាប់មុខងារដែលពិសេសមួយទៀត ដែលនឹងមាននៅលើស្មាតវ៉ចស៊េរីថ្មី Apple Watch Ultra 3 គឺមុខងារ Satellite Connectivity ដែលតាមរយៈមុខងារនេះ នឹងអនុញាតអោយអ្នកអាចធ្វើការភ្ជាប់ទំនាក់ទំនងបាន បើទោះបីជានៅតំបន់ដែលមិនមានសេវាក៏ដោយ។ អេក្រង់ធំរបស់ស្មាតវ៉ច Ultra 3 នេះ គឺមានកម្រិតភាពច្បាស់ជាងមុនជាមួយនឹង refresh rate ខ្ពស់ជាងមុន និងរលូនក្នុងការប៉ះបញ្ជាថែមទៀត។ ស្មាតវ៉ចនេះ នឹងប្រើប្រាស់នូវបន្ទះឈីប S11 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដើម្បីបង្កើនទៅលើប្រសិទ្ធិភាព និងដំណើរការកាន់តែល្អជាងមុន និងថាមពលថ្មប្រើប្រាស់បានយូរជាងមុនផងដែរ៕
ស្មាតវ៉ចស៊េរីថ្មី Apple Watch Ultra 3 នឹងមានអេក្រង់ធំជាងមុន និងភ្លឺជាងមុន!