ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វុនអេក្រង់បត់បានថ្មី Honor Magic V6 បង្ហាញខ្លួនជាមួយឈីប Snapdragon 8 Elite Gen 5 និងមានតម្លៃចាប់ពី 1200 ដុល្លារ

ដោយ

Penglin Chom

11 មីនា 2026 01:56 យប់ជ្រៅ

អាន 3 នាទី


Article image

នៅពេលនេះ Magic V6 ដែលជាស្មាតហ្វុនអេក្រង់បត់បានថ្មី Honor បានបង្ហាញវត្តមានជាផ្លូវការណ៌នលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលថ្មីនេះ គឺដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ថាមពលថ្មទំហំ 7,150mAh battery និងមានការឌីស្សាញរូបរាងថ្មីមានកម្រ៉ាស់ស្តើង ហើយនិងមានភាពធន់ជាងម៉ូដែលមុនៗ។ 
Honor Magic V6 បង្ហាញខ្លួនជាមួយតម្លៃ $1200! ឈីប Snapdragon 8 Elite Gen 5 និងមាន នៅពេលនេះ Magic V6 ដែលជាស្មាតហ្វុនអេក្រង់បត់បានថ្មី Honor បានបង្ហាញវត្តមានជាផ្លូវការណ៌នលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលថ្មីនេះ គឺដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ថាមពលថ្មទំហំ 7,150mAh battery និងមានការឌីស្សាញរូបរាងថ្មីមានកម្រ៉ាស់ស្តើង ហើយនិងមានភាពធន់ជាងម៉ូដែលមុនៗ។
Honor Magic V6 មានតម្លៃចាប់ពី 8,999 យ៉ន់ ($1,250) ទៅលើម៉ូដែលទំហំ 12GB+256GB និងទំហំ 12GB+512GB មានទំហំ 9,999 យ៉ន់ ($1,390) ហើយនិង 16GB+512GB មានតម្លៃ 10,999 យ៉ន់ ($1,530) ខណៈដែល 16GB+1TB មានតម្លៃ 11,999 យ៉ន់ ($1,670)។ ស្មាតហ្វូនថ្មីនេះមានជម្រើសពណ៌ Red Rabbit Red, Sunrise Gold, Snow White និង Velvet Black។

សម្រាប់ចំណុចដែលគួរអោយចាប់អារម្មណ៌នៅលើស្មាតហ្វូននេះ គឺទៅលើអេក្រង់ថ្មី ដែលក្រុមហ៊ុន Honor ហៅថា “black diamond screen។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា អេក្រង់នេះមានការប្រើប្រាស់នូវ Coated silicon nitride ចំនួនដល់ទៅ 5,600 ស្រទាប់ ដែលជួយការពារការជ្រាបទឹកបានដល់ទៅ 3 ដង ប្រៀបធៀបជាមួយនិងជំនាន់មុន។ នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ កីមានការដាក់មកជាមួយនូវ low-reflection coating ដែលមានការចំណាំងត្រឹមតែ 1.5% ប៉ុណ្ណោះ។ បន្ថែមពីនេះ ស្មាតហ្វូននេះអាចប្រើដោយគ្មានស្រោមការពារបានដល់ទ 3 ឆ្នាំ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។

Article image
ទៅលើអេក្រង់នេះដែរ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការកាត់បន្ថយស្នាមផ្នត់បានដល់ 44% ហើយនិងមាន Anti-reflective protective layer រួមនិងស្រទាប់ Impact-Resistant UTG Glass layer ក៏ដូចជាស្រទាប់ carbon fiber support layer ផងដែរ។ ក្រុមហ៊ុនបានបញ្ជាក់ថា អេក្រង់នេះ គឺមានការការពារភ្នែក ដែលមានការបញ្ជាក់ពី TÜV Rheinland ទៀតផង។ ទៅលើអេក្រង់ខាងក្នុងនេះ គឺមានពន្លឺ 5,000 nits peak brightness ខណៈដែលខាងក្រៅពន្លឺ 6,000 nits ហើយអេក្រង់ទាំងពីរនេះ គឺមានកម្រិត 4,320Hz PWM dimming រួមនិងប៊ិក stylus ផងដែរ។

Magic V6 មានទម្ងន់ 219g និងកម្រ៉ាស់ 8.75mm នៅពេលបត់ ខណៈដែល 4.0mm នៅពេលលាត។ នៅលើខ្ងងក្រោយមានការឌីស្សាញចេញបែប 3D textured back panel ភ្ជាប់ជាមួយស៊ុម Aerospace-grade aluminum frame។ នៅលើ Magic V6 ក៏មានការប្រើប្រាស់នូវ IP68 និង IP69 សម្រាប់ការពារទឹក និងធូលីផងដែរ ដល់ជម្រៅ 4 ម៉ែត្រ។ ទៅលើថាមពល គឺមានថ្មទំហំ 7,150mAh Silicon-Carbon ដែលមាន silicon content ចំនួន 32%។ ជាមួយគ្នានេះ ក៏មានម៉ូដែលមានថ្ម 6,850mAh ផងដែរ។

Article image
ក្រឡកមកប្រព័ន្ធថតរូប Magic V6 គឺមានកាមេរ៉ា 64MP Telephoto 1/2-អ៊ីង ទ្រទ្រង់ជាមួយនូវ CIPA 6.5 Level Stabilization។ បន្ថែមពីនេះ នៅលើនេះ Honor ក៏មានការតម្លើងនូវ AiMAGE color engine និង AI-assisted photography ដែលមុខងារនេះ នឹងជួយអោយមានភាពលំនឹងទៅលការបង្ហាញនៅលើអេក្រង់ទាំងពីរនៅពេលដែលថត។ មួយវិញទៀត Honor ក៏មានការបង្ហាញនូវ “AI Intelligence Officer,” ដែលអាចជួយអោយការមើលព័ត៌មាន ឬមាតិកាផងដែរ។ នៅលើ Magic V6 ក៏មាន AI translation ដែលប្រើបាន14 ភាសា និងមានមុខងារ real-time screen translation ហើយនិងកម្រិត 120FPS សម្រាប់ការលេងហ្គេមទៀតផង។

Article image
Magic V6 អាចប្រើប្រាស់ជាមួយនិងផលិតផល Apple បាន ហើយនិងអាចចូលទៅកាន់ iCloud Photo Library នៅលើអេក្រង់ Mac បានតាម wirelessly ហើយនិងអាចផ្ទេរប្តូរឯកសារទៅ Mac បានដោយចុចតែមួយប៉ុណ្ណោះ។ ជាពិសេសអាចលេងជាមួយ AirPods ឬ Apple Watch បានផងដែរ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.