ស្វែងរកពួកយើង:

ស្មាតហ្វូន Huawei នៅតែរក្សានូវកំណើន 2 ខ្ទង់នៅលើទីផ្សារប្រទេសចិនក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

03 ឧសភា 2025 02:54 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេបង្ហាញថា នៅតែបន្តក្នុងការសម្រេចបាននូវកំនើនចំនួន 2 ខ្ទង់សម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះនៅក្នុងទីផ្សារប្រទេសចិន។ យោងតាមរបាយការណ៍ថ្មីមួយនៅថ្ងៃនេះ មានការបង្ហាញអំពីកំណើនស្មាតហ្វូន Huawei នៅក្នុងប្រទេសចិន ដោយបញ្ជាក់ថា ក្រុមហ៊ុននេះ គឺស្ថិតនៅគ្នុងចំណាត់ថ្នាក់ Top 5 សម្រាប់ការលក់នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ។ ថ្មីៗនេះ មានរបាយការណ៍ថ្មីមួយក្រុមហ៊ុន Canalys ទើបតែបញ្ចេញពីទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ។
យោងតាមទិន្នន័យថ្មីនេះ គឺបានបង្ហាញថា ក្រុមហ៊ុន Xiaomi និង Huawei នៅតែជាម៉ាកយីហោនាំមុខគេនៅក្នុងពេលបច្ចុប្បន្ននេះ។ គិតចាប់ផ្តើមជាមួយនឹងក្រុមហ៊ុន Huawei ក្រុមហ៊ុននេះ នៅតែមានកំណើន 2 ខ្ទង់សម្រាប់ត្រីមាសតី 1 ឆ្នាំ 2025 នេះក្នុងទីផ្សារស្មាតហ្វូននៅប្រទេសចិន។
Article image
ក្រុមហ៊ុន Huawei នាំចេញស្មាតហ្វូនបានចំនួន 13 លានគ្រឿងសម្រាប់ត្រីមាសទី 1 ឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺមានចំណែកទីផ្សារសរុបចំនួន 18% ។ សម្រាប់ការលក់របស់ក្រុមហ៊ុននេះ គឺមានកំណើនចំនួន 12% បើប្រៀបធៀបទៅនឹងឆ្នាំមុននេះដែលធ្វើអោយក្រុមហ៊ុននេះ ទទួលបាននូវចំណាត់ថ្នាក់លេខ 2 ផងដែរ។
Article image
ជាមួយគ្នានេះ នៅក្នុងរបាយការណ៍នេះ បានបន្ថែមទៀតថា ក្រុមហ៊ុន Huawei នៅតែមានការលក់ខ្លាំងខ្លាំងក្លាដោយសារតែវត្តមានរបស់ស្មាតហ្វូន Mate XT និង Pura X ដែលបានជម្រុញទីផ្សារស្មាតហ្វូនបត់បានរបស់ Huawei កាន់តែឡើងទៅមុខមួយកម្រិតទៀត។ ក្រៅពីនេះ ក្រុមហ៊ុននេះ ក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលផងដែរចាប់តាំងពីក្រុមហ៊ុននេះបានដាក់អោយដំណើរការនូវ HarmonyOS NEXT នៅលើស្មាតហ្វូន Nova 12 និង 13 ។ តាមការវិភាគរបស់ Canalys អោយដឹងថា “HarmonyOS NEXT ប្រហែលជាតម្លើងនៅលើស្មាតហ្វូនបាន 3% សម្រាប់ទីផ្សាររបស់ប្រទេសចិននៅក្នុងឆ្នាំ 2025 នេះដែលវាពិតជាមានកំនើនខ្លាំងមែនទែន!”
Article image
ក្រឡេកមកក្រុមហ៊ុន Xiaomi វិញ គឺបានចំណាត់ថ្នាក់លេខ 1 ដែលមានការនាំចេញស្មាតហ្វូនបានចំនួន 13.3 លានគ្រឿង និងចំណែកទីផ្សារចំនួន 19% ។ ក្រុមហ៊ុននេះ មានការកើនឡើងប្រហែលជា 40% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន OPPO ជាប់ចំណាត់ថ្នាក់លេខ 3 ដែលលក់ស្មាតហ្វូនបានចំនួន 10.6 លានគ្រឿង នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ និងមានចំណែកទីផ្សារចំនួន 15% ប៉ុន្តែបើនិយាយពីចំណែកទីផ្សារវិញ ក្រុមហ៊ុននេះ មានការធ្លាក់ចុះ 3% ។
Article image
ក្រុមហ៊ុន Vivo ជាប់លេខ 4 ដែលមានការនាំចេញស្មាតហ្វូនចំនួន 10.4% និងចំណែកទីផ្សារចំនួន 15% និងការកើនឡើង 2% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Apple ដែលជាអ្នកដែលធ្លាប់តែនៅលើកំពូលតារាងវិញ គឺមានការធ្លាក់ចុះទៅលើកំណើនប្រចាំឆ្នាំរបស់ខ្លួនដែលមានការធ្លាក់ចុះ 8% នៅឆ្នាំនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ នាំចេញស្មាតហ្វូនបានត្រឹមតែ 9.2 លានគ្រឿងប៉ុណ្ណោះ ដោយមានចំណែកទីផ្សារចំនួន 13% ៕
ស្មាតហ្វូន Huawei នៅតែរក្សានូវកំណើន 2 ខ្ទង់នៅលើទីផ្សារប្រទេសចិនក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ