
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានរាយការណ៌ថា ក្រុមហ៊ុន iQOO នឹងបង្ហាញនូវស្មាតហ្វូន iQOO 13 បំពាក់ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4 នៅក្នុងប្រទេសចិននៅចុងខែនេះហើយ។ របាយការណ៍ថ្មីនេះ បានអះអាងថា ក្រុមហ៊ុននេះ មានគម្រោងនៅក្នុងការបង្ហាញចេញនូវស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌានៅក្នុងខែធ្នូឆ្នាំនេះផងដែរ។ ក្រៅពីប្រទេសឥណ្ឌា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេហ៍ស្រដៀងគ្នាទៅនឹងស្មាតហ្វូន iQOO 12 អញ្ចឹង។
នៅមុនការប្រកាសជាផ្លូវការនៅក្នុងទីផ្សារសកលនេះ ស្មាតហ្វូនម៉ូដែល Global នេះ ក៏បានបង្ហាញខ្លួននៅលើ IMEI Database ដែលថែមទាំងមានការបង្ហាញពីលេខកូដម៉ូដែលរួចហើយទៀតផង។ នៅក្នុងរបាយការណ៍ជាច្រើននាពេលកន្លងមក បានទម្លាយថា ស្មាតហ្វូន iQOO 13 ដែលបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសចិន គឺមានលេខម៉ូឌែល V2408។ សម្រាប់ម៉ូឌែលទីផ្សារសកលនោះ នៅក្នុងបញ្ជី IMEI database គឺមានលេខកូដ I2401។ ប៉ុន្តែនៅលើបញ្ជីនេះ នៅមិនទាន់ទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះទេ។ នៅមុនការប្រកាសជាផ្លូវការនេះ ក៏មានព័ត៌មានជាច្រើនអំពីស្មាតហ្វូន iQOO 13 នេះផងដែរ។
ស្មាតហ្វូន iQOO 13 នេះ មានអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង BOE Q1 គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K និងមានល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4, រ៉េមទំហំ 16GB LPDDR5x RAM និងថាមពលថ្មទំហំ 6,100mAh ជាមួយនឹង 120W wired និងកម្លាំងសាក 50W wireless charging។ ស្មាតហ្វូនដែលបង្ហាញខ្លូននៅក្នុងប្រទេសចិន មានអង្គចងចាំទំហំ 1TB UFS 4.0 ខណៈពេលដែលទីផ្សារសកលគឺមានម៉េមូរីទំហំត្រឹមតែ 512GB ប៉ុណ្ណោះ។

ស្មាតហ្វូន iQOO 13 នេះ មានកាមេរ៉ាខាងមុខទំហំ 16MP ហើយកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ មានទំហំ OIS-enabled 50MP Sony IMX921, 50MP Samsung JN1 ultra-wide lens និង 50MP IMX826 telephoto ជាមួយនឹង 2x optical zoom។ ស្មាតហ្វូននេះ ដំណើរការនូវ OriginOS 5 ជាមួយនឹង Android 15។ ស្មាតហ្វូន iQOO 13 នេះនឹងមានមុខងារជាច្រើនទៀតដូចជា dual speakers, ultrasonic in-screen fingerprint sensor និង IR blaster។ ស្មាតហ្វូន iQOO 13 នេះ គឺមានគែមធ្វើពីលោហធាតុ និង IP68 ផងដែរ។ ស្មាតហ្វូននេះ នឹងមានតម្លៃ Rs 55,000 នៅក្នុងប្រទេសឥណ្ឌា៕
