ស្វែងរកពួកយើង:

ស្មាតហ្វូន iQOO Z9 Turbo នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅថ្ងៃទី 24 ខែមេសានេះហើយ

ដោយ

Koun Jab Luffy

10 មេសា 2024 11:12 ថ្ងៃត្រង់

អាន 2 នាទី

Article image
iQOO Z9 Turbo ត្រូវបានគេបញ្ជាក់ជាផ្លូវការណ៌នូវកាលបរិច្ឆេតនៃការបង្ហាញវត្តមាននៅលើទីផ្សារហើយ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុននេះ គឺបានអោយដឹងថា ខ្លួននឹងប្រកាសចេនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Z-series ដែលមានអនុភាពខ្លាំង នេះ នៅក្នុងប្រទេសចិនថ្ងៃទី 24 ខែមេសាខាងមុខនេះហើយ។ ជាមួយនិងការបង្ហាញខ្លួនសម្រាប់ទីផ្សារក្នុងស្រុកនេះ ស្មាត ហ្វូន iQOO Z9 Turbo ថ្មីនេះ នឹងមានការប្រកួតប្រជែងជាមួយនិងស្មាតហ្វូនថ្មីៗជាច្រើនរួមមានដូចជា Redmi Turbo 3 និង Realme GT Neo 6 ជាដើម ដោយស្មាតហ្វូនទាំងនេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ដូចៗគ្នា។
បើតាមរបាយការណ៌កន្លងមក គឺបានបញ្ជាក់ថា ស្មាតហ្វូន Z9 lineup នេះ គឺ 2 ម៉ូដែលបន្ថែមទៀត រួមមានដូចជា iQOO Z9 ដំណផរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 និង iQOO Z9x ដំណើរការនៅលើបន្ទះឈីប Snapdragon 6 Gen 1។ មកដល់ពេលនេះ គេនៅមិនទាន់ច្បាស់ថា ស្មាតហ្វូន Z9 និង Z9x នឹងបង្ហាញវត្តមានជាមួយនិងស្មាតហ្វូនម៉ូដែលពិសេស Turbo នេះនៅឡើយទេ។
គួរបញ្ជាក់ថា មុននេះ iQOO បានចេញមកបញ្ជាក់ថា iQOO Z9 Turbo ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានថ្មទំហំ 6,000mAh រួមជាមួយនិងប្រព័ន្ធទប់កំដៅ 6K VC heat dissipation unit ហើយនិងឈីបជំនួយ សម្រាប់ក្រាហ្វិកថែមទៀតផង។ យោងតាមរបាយការណ៌ដដែលនេះបានបន្ថែមថា Z9 Turbo នឹងអេក្រង់រាបស្មើរទំហំ 6.78-អ៊ីង flat OLED panel បង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 144Hz refresh rate ព្រមទាំងមានបច្ចេកវិទ្យា 2160Hz PWM dimming និងប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ថែមទៀតផង។
Article image
ស្មាតហ្វូន iQOO Z9 Turbo ត្រូវបានគេនិយាយថា នឹងមានរ៉េម 12GB និង 16GB LPDDR5x ហើយនិងងមានអង្គចងចាំ 1TB  UFS 4.0។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងដំណើរការនៅលើ OriginOS 4 ផ្អែកជាមួយ Android 14 ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 16-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel (OIS) និងគ្រាប់ទីពីរមានទំហំ 8-Megapixel។ ស្មាតហ្វូននេះនៅមិនទាន់មានតម្លៃនោះទេ។