ស្វែងរកពួកយើង:

ស្មាតហ្វូន iQOO Z9x នឹងប្រកាសលក់នៅលើទីផ្សារសកលគឺឆាប់ៗនេះ បន្ទាប់ពីការបង្ហាញខ្លួននៅលើ NBTC

ដោយ

Koun Jab Luffy

23 មេសា 2024 09:45 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានកាលពីមុននេះ បានអោយដឹងថា ស្មាតហ្វូនថ្មី iQOO Z Series អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងពេលឆាប់ៗនេះហើយ។ ថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មី iQOO Z9x ថ្មីនេះ ក៏ត្រូវបានគេប្រទះឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ NBTC របស់ប្រទេសថៃរួចហើយផងដែរ។ ស្មាតហ្វូននេះ ក៏នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅសប្តាហ៍នេះផងដែរ។ នៅលើវិញ្ញាបនបត្រ NBTC បានបង្ហាញថា ស្មាតហ្វូនថ្មី iQOO Z9x របស់ក្រុមហ៊ុនចិននេះ គឺមានលេខកូដ I2219។
គួរបញ្ជាក់ថា បើមើលទៅលើការបែកធ្លាយមួយកាលពីខែកុម្ភៈកន្លងទៅនេះ ក៏បានទម្លាយអំពីមុខងាររបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ ស្មាតហ្វូន iQOO Z9x ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 6 Gen 1 SoC និងមានការបំពាក់នូវថាមពលថ្មទំហំធំដល់ទៅ 6,000mAh ហើយនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W wired fast charging ទៀតផង។
ក្រឡេកមកមើលទៅលើផ្នែកខាងមុខនេះ ស្មាតហ្វូន iQOO Z9x បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ LCD Panel ដែលមានល្បឿនអេក្រង់ 120Hz refresh rate និងកម្រិតពន្លឺលើអេក្រង់ 1000nits។ ចំពោះផ្នែកខាងក្រោយរបស់ស្មាតហ្វូន iQOO Z9x គឺមានការតម្លើងមកជាមួយនិងកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលមានទំហំ  50-megapixel។ បន្ថែមពីនេះក៏នូវមានរបាយការណ៍មួយទៀត បានទម្លាយអំពីម៉េមូរីរបស់ស្មាតហ្វូន iQOO Z9x ដោយបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានទំហំ 8GB+256GB និង  12GB+256GB៕