
បន្ទាប់ពីមានការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន និយាយពីការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីនោះ នៅទីបំផុត ក្រុមហ៊ុន HDM បានបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Skyline របស់ខ្លួនហើយ។ ដូចអ្វីដេលបានរំពឹងទុកនោះ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានការឌីស្សាញដែលជម្រុញចេញពីការឌីស្សាញទម្រង់ Fabula របស់ស្មាតហ្វូន Nokia Lumia ហើយម៉ូដែលនេះ នឹងក្លាយជាស្មាតហ្វូនដែលមានខ្លាំងក្លាបំផុតនៅក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុន HMD ដែលបានផលិតកន្លងមក។
ដូចអ្វីដែលបានលើកឡើងមុននេះ ស្មាតហ្វូនម៉ូដែល Skyline នេះ គឺមានការជម្រុញពីការឌីស្សាញ Fabula របស់ក្រុមហ៊ុន Nokia ដែលមានគែមមូលយ៉ាងស្រស់ស្អាតបំផុត។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ទំហំ 6.5-អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution និងមានល្បឿន 144Hz refresh rate។ អេក្រង់ស្មាតហ្វូននេះ គឺមានរន្ធប្រហោង punch-hole មួយគ្រាប់ ដែលមានញាត់ជាមួយនឹងកាមេរ៉ាទំហំ 50MP សម្រាប់ថតរូបភាព Selfie។ ស្មាតហ្វូន Skyline នេះមានបន្ទះឈីប Snapdragon 7s Gen 2 ជាមួយនឹងរ៉េមទំហំ 8GB និង 12GB និងម៉េមូរីទំហំ 128GB និង 256GB ហើយក៏អាចបន្ថែមអង្គចងចាំ 512GB តាមរយៈរន្ធដោត microSD card។

ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 108MP, 13MP Ultrawide Lens និង 50MP Telephoto Lens ជាមួយនឹងកម្រិត 4x zoom។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការតម្លើងមកជាមួយនូវបច្ចេកវិទ្យា AI Capture Fusion Technology របស់ក្រុមហ៊ុន HMD ផងដែរ។ និយាយពីថាមពលថ្មនៅលើស្មាតហ្វូននេះវិញ គឺមានការបំពាក់នូវ ថាមពលថ្មទំហំ 4,600mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 33W wired charging និង 15W magnetic Qi2 wireless charging។ ជាមួយនិងការប្រកាសចេញនេះ ក្រុមហ៊ុន HMD មិនដាក់បញ្ចូលនូវ adapter នៅក្នុងប្រអប់របស់ស្មាតហ្វូននេះទេ។

ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ហើយនឹងអាចអាប់ដេត OS បានដល់ទៅ 2 ឆ្នាំ និងការអាប់ដេតសុវត្ថិភាពដល់ទៅ 3 ឆ្នាំ។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានមុខងារ “Detox Mode” ក្នុងការកំណត់ទៅលើ notifications និងការចូលទៅកាន់ social media ផងដែរ។ ស្មាតហ្វូន HMD Skyline នេះងាយស្រួលក្នុងការជួសជុល។ សម្រាប់ spare parts របស់ស្មាតហ្វូននេះក៏អាចរកទិញបានចេញពីក្រុមហ៊ុន HMD ផងដែរ។ ស្មាតហ្វូន HMD Skyline នេះមានតម្លៃ €499, $499 ឬ £399 ៕
