
ថ្មីៗនេះក្រុមហ៊ុន realme ត្រូវបានគេមើលឃើញថា បានប្រកាសចេញនូវស្មាតហ្វូនចំនួន 2 នៅក្នុងត្រកូល realme 12 Series រួមជាមួយនឹងស្មាតហ្វូនមួយទៀត ដែលមានឈ្មោះថា realme 12+ 5G ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 6 ខែមីនាខាងមុខនេះហើយ។ បន្ថែមពីនេះទៀតនោះ នៅពេលនេះ មានព័ត៌មានអំពីស្មាតហ្វូនមួយទៀតហើយនោះគឺម៉ូដែល realme 12។ ស្មាតហ្វូនថ្មីនេះ បានបង្ហាញវត្តមាននៅលើ Geekbench រួចហើយ។
នៅលើបញ្ជីនេះ បង្ហាញថា មានលេខម៉ូដែល RMX3999។ ហើយបើមើលទៅលើលទ្ធផលនៃការធ្វើតេស្តនៅក្នុងបញ្ជី Geekbench 6 ទៅលើស្មាតហ្វូន realme 12 5G ថ្មីនេះ គឺបានបង្ហាញថា ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 6100+ ដែលជាបន្ទះឈីប octa-core គាំទ្រជាមួយនឹង 2x high-performance cores មានល្បឿន 2.20GHz និង 6x efficiency cores រត់ជាមួយនឹងល្បឿន 2.0GHz។ នៅលើស្មាតហ្វូននេះ ក៏នឹងមានក្រាហ្វិកកាត Mali G57 GPU ថែមទៀតផង ។

ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 8GB រត់លើប្រព័ន្ធប្រតិបត្តិការ Android 14 ចុងក្រោយបំផុត។ នៅលើ Benchmark នេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ មានពិន្ទុ 738 នៅក្នុងការតេស្ត single-core និងពិន្ទុ 1935 នៅក្នុងការតេស្ត multi-core។ ស្មាតហ្វូន realme 12 5G នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ SIRIM របស់ម៉ាឡេស៊ីផងដែរ។ វិញ្ញាបនបត្រ TUV បានបញ្ជាក់ថា ស្មាតហ្វូននេះ មានថាមពលថ្ម 4880mAh ហើយវាក៏មានវត្តមាននៅលើវេបសាយ FCC ជាមួយនឹងមុខងារជាច្រើនដូចជា 5G, 4G LTE, dual-band Wi-Fi, Bluetooth និង NFC ជាដើម។

ស្មាតហ្វូន Realme 12 5G នេះ គឺមានអេក្រង់ទំហំ 6.72-អ៊ីង IPS LCD គាំទ្រជាមួយនឹងកម្រិតភាពច្បាស់បានទំហំ FHD+ resolution និងរត់បានល្បឿន 120Hz refresh rate។ សម្រាប់ប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូននេះ គឺប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងរបស់ស្មាតហ្វូននេះ។ នៅថ្ងៃនេះ ស្មាតហ្វូន realme 12 5G នេះក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ BIS របស់ប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន realme 12+ 5G នៅថ្ងៃទី 6 ខែមីនានេះ៕
