ស្វែងរកពួកយើង:

ស្មាតហ្វូន realme ថ្មីមួយបង្ហាញខ្លួនលើ Geekbench ជាមួយបន្ទះឈីប Snapdragon មិនទាន់មានឈ្មោះនៅឡើយទេ

ដោយ

Koun Jab Luffy

21 កុម្ភៈ 2024 08:59 ព្រឹក

អាន 2 នាទី

Article image
ពេលនេះមានការបែកធ្លាយនូវស្មាតហ្វូនស៊េរីថ្មី realme ដែលមានលេខកូដ RMX3851 នៅលើវេទិកា benchmarking platform របស់បញ្ជី Geekbench។ បើទោះបីជានៅមិនទាន់ដឹងឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះនៅឡើយក៏ដោយ នៅលើបញ្ជីនេះ បានទម្លាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លា។ ស្មាតហ្វូន realme ដែលមានលេខកូដ RMX3851 នេះ គឺដំណើរការនូវបន្ទះឈីបដែលមានកូដ “pineapple” ឬ Snapdragon SM8635។
បើតាមអ្វីដែលបង្ហាញកន្លងមក គឺធ្លាប់បានបញ្ជាក់ថា បន្ទះឈីបនេះ ក៏ធ្លាប់មានការបែកធ្លាយកាលពីពេលមុននេះផងដែរ ដែលពេលនេះ មានការបង្ហាញថា នេះជាបន្ទះឈីបនៅក្នុងត្រកូល  Snapdragon 8 series ដែលអាចនឹងអាប់ដេតខ្ពស់ជាងបន្ទះឈីប Snapdragon 8 Gen 3 ថែមទៀតផង។ ជាក់ស្តែងពេលនេះ សម្រាប់កូដឈ្មោះ “pineapple” នេះ គឺនៅមិនទាន់ដឹងថា គឺជាឈ្មោះផ្លូវការនៃបន្ទះឈីបណាមួយនោះទេ។
Article image
ប៉ុន្តែនៅលើបញ្ជីនេះ គឺមានការបង្ហាញថា បន្ទះឈីបនេះដំណើរការនៅលើស្ថាបត្យកម្ម octa-core ដែលមានល្បឿន 3.01GHz សម្រាប់ high-performance core ល្បឿន 2.61GHz សម្រាប់ 4 xperformance cores និងល្បឿន 1.84GHz clock speed សម្រាប់ 3x efficiency cores។ បន្ថែមពីនេះ នៅលើបន្ទះឈីបនះ ក៏មានក្រាហ្វិកកាត  Adreno 735 GPU ថែមទៀតផង។
ស្មាតហ្វូន Realme អាថ៌កំបាំងនេះ មានពិន្ទុ 1512 នៅក្នុងការតេស្ត single-core និងពិន្ទុ 3799 នៅក្នុងការតេស្ត multi-core នៅលើ Geekbench។ នៅលើបញ្ជីនេះបានបន្តទម្លាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Android 14 OS ចុងក្រោយបំផុត រួមនិងរ៉េមទំហំ 16GB ថែមទៀតផង។ នៅក្នុងបញ្ជីនៃ Geekbench នេះ ស្មាតហ្វូន realme RMX3851 នេះគឺមានការអនុម័តចេញពីស្ថាប័ន EEC ប៉ុន្តែវាមិនមានការទម្លាយព័ត៌មានជាច្រើនទៀតនៃស្មាតហ្វូននេះទេ។
Article image
សម្រាប់ព័ត៌មានលម្អិតនៃស្មាតហ្វូននេះ អាចនឹងបែកធ្លាយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬខែខាងមុខនេះ។ ខណៈពេលដែលព័ត៌មានលម្អិតនៃ RMX3851 នៅមិនទាន់ដឹងនោះ ក្រុមហ៊ុន realme ក៏សកម្មក្នុងការត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន realme 12+ ផងដែរ។ បច្ចុប្បន្ននេះ ស្មាតហ្វូន realme 12 series បង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ហើយវាក៏ត្រៀមបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅដើមខែមីនានេះផងដែរ៕
ស្មាតហ្វូន realme ថ្មីមួយបង្ហាញខ្លួនលើ Geekbench ជាមួយបន្ទះឈីប Snapdragon មិនទាន់មានឈ្មោះនៅឡើយទេ