ស្វែងរកពួកយើង:

ស្មាតហ្វូន Redmi Note 15 Pro បំពាក់នូវកម្លាំងម៉ាស៊ីនខ្លាំង និងមានធំដល់ទៅ 7000mAh

ដោយ

Koun Jab Luffy

25 សីហា 2025 01:13 រសៀល

អាន 3 នាទី

Article image
Redmi Note 15 Pro គឺជាស្មាតហ្វូនដែលត្រូវបានឌីស្សាញឡើងសម្រាប់ផ្តល់អោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មី ខ្លាំងក្លា និងមានតម្លៃសមរម្យ។ ជាមួយនឹងអេក្រង់ធំ កម្លាំងម៉ាស៊ីនខ្លាំង និងថាមពលថ្មធំនេះ ស្មាតហ្វូន Redmi Note 15 Pro នេះ គឺពិតជាសក្តិសមបំផុតសម្រាប់ការកម្សាន្ត ផលិតភាពការងារ និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Redmi Note 15 Pro នេះ ដាក់លក់នៅលើ Giztop មានតម្លៃចាប់ពី $239 ដែលជាស្មាតហ្វូនថ្មីមួយមានតម្លៃសមរម្យបំផុត ដែលមានបំពាក់មកជាមួយនឹងអេក្រង់ AMOLED និងបន្ទះឈីប Dimensity 7400-Ultra រួមជាមួយនិងថាមពលថ្មទំហំ  7000mAh ។
Article image
អេក្រង់ភ្លឺច្បាស់សម្រាប់ការកម្សាន្ត
ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.83-អ៊ីង កម្រិត 1.5K AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2772×1280 pixels ទ្រទ្រង់នូវល្បឿន 120Hz refresh rate ផ្តល់នូវភាពរលូនក្នុងការលេងហ្គេម និង scrolling។ ស្មាតហ្វូនថ្មីនេះ មានពន្លឺអេក្រង់ 3200 nits peak brightness គាំទ្រជាមួយនឹងប្រព័ន្ធសម្លេង Dolby Vision និង HDR10+ ដែលផ្តល់នូវភាពភ្លឺច្បាស់ទោះបីជាស្ថិតនៅក្រោមពន្លឺក្រោមព្រះអាទិត្យក៏ដោយ។ ដូច្នេះ មិនថាអ្នកធ្វើការទស្សនាខ្សែភាពយន្ត ការលេងហ្គេម ឬ browsing នៅលើអ៊ីនធឺណិតនោះ គុណភាពអេក្រង់នេះគឺច្បាស់ជានិច្ច។
Article image
កម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប MediaTek Dimensity
ស្មាតហ្វូន Redmi Note 15 Pro នេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7400-Ultra ដែលមានការបង្កើនសមត្ថភាពខ្លាំងក្លាទៅលើក្រាហ្វិក និងល្បឿនរលូនសម្រាប់ការងារ multitasking។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវមុខងារ AI Computing ដែលអាចពង្រឹងទៅលើការថតរូបភាពកាន់តែអស្ចារ្យ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ Xiaomi HyperOS 2 នៅលើ  Android 15 ដែលធ្វើអោយស្មាតហ្វូននេះកាន់តែល្បឿនលឿន និងទំនើបក្នុងការប្រើប្រាស់បំផុត។
ប្រព័ន្ធកាមេរ៉ាភ្លោះជាមួយនឹងមុខងារ OIS
ស្មាតហ្វូននេះ គឺប្រើប្រាស់កាមេរ៉ាក្រោយភ្លោះមានសិនស័រ 50MP Sony LYT-600 គាំទ្រជាមួយនឹងមុខងារ OIS និងទីពីរមានទំហំ 8MP ultra-wide lens ហើយនឹងមានកាមេរ៉ាខាងមុខទំហំ 20MP selfie សម្រាប់ថត selfie និង video calls ផងដែរ។
ថាមពលថ្មធំដល់ទៅ 7000mAh
អ្វីដែលពិសេសទៀតរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវថាមពលថ្មធំដល់ទៅ 7000mAh ដែលងាយស្រួលក្នុងការប្រើប្រាស់បានពេញមួយថ្ងៃ។ ស្មាតហ្វូននេះ មានបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging និង 22.5W wired reverse chargingដែលស្មាតហ្វូននេះក៏អាចប្រើប្រាស់សម្រាប់សាកថ្មទៅលើស្មាតហ្វូនជាច្រើនទៀតនៅក្នុងពេលបន្ទាន់ផងដែរ។
Article image
ការតភ្ជាប់កាន់តែងាយស្រួល
ស្មាតហ្វូន Redmi Note 15 Pro នេះទ្រទ្រង់ទៅលើ dual SIM 5G ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូននេះក៏មានរន្ធសម្រាប់ភ្ជាប់ជាច្រើនទៀតដូចជា  Bluetooth 5.4, WiFi 6, NFC 3.0, infrared sensor និងរន្ធដោតកាសស្តាប់ 3.5mm headphone jack៕
ស្មាតហ្វូន Redmi Note 15 Pro បំពាក់នូវកម្លាំងម៉ាស៊ីនខ្លាំង និងមានធំដល់ទៅ 7000mAh