ស្វែងរកពួកយើង:

ស្មាតហ្វូន Xiaomi 15 នឹងមានថាមពលថ្មតូចជាការរំពឹងទុក!

ដោយ

Koun Jab Luffy

28 តុលា 2024 08:05 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Xiaomi បានចែករំលែកនូវព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូន Xiaomi 15 និង Xiaomi 15 Pro ប៉ុន្តែនៅតែមិនអស់នោះទេ។ នៅពេលនេះ ការបែកធ្លាយថ្មីមួយដែលបានចេញពីអ្នកទម្លាយ  熊猫很禿然 នៅលើបណ្តាញសង្គម Weibo ក៏បានបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Xiaomi 15 ផងដែរ។ ស្មាតហ្វូន  Xiaomi 15 នឹងបំពាក់នូវថាមពលថ្មទំហំ 5400mAh គាំទ្រនូវបច្ចេកវិទ្យាសាកថ្មលឿន 90W fast charging។
ស្មាតហ្វូន Xiaomi មានកម្រាស់ 8.1mm និងមានទម្ងន់ 191g ដែលមានការអាប់ដែតថាមពលថ្មធំជាងស្មាតហ្វូន Xiaomi 14 ដែលមានថ្មទំហំត្រឹមតែ 4610mAh ប៉ុណ្ណោះ។ ស្មាតហ្វូននេះ នឹងមានទម្ងន់ធ្ងន់ជាងមុនដល់ទៅ 3g ផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើរទំហំ 6.36-អ៊ីង AMOLED គាំទ្រជាមួយនឹងគែម ultra-narrow bezels (1.38mm) ហើយនិងមានល្បឿន 120Hz refresh rate ដែលផ្តល់នូវពិសោធន៍កាន់តែរលូនក្នុងការប្រើប្រាស់ថែមទៀតផង។
Article image
បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi ក៏ពង្រឹងទៅលើការឌីស្សាញស្មាតហ្វូននេះ កាន់តែប្រសើរផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះ ក៏នឹងបង្កើនដល់កម្រិត 3200 nits។
Article image
ក្រឡេកមកមើលស្មាតហ្វូន Xiaomi 15 Pro វិញ នឹងមានថាមពលថ្មទំហំ 6100mAh បច្ចេកវិទ្យាសាកថ្មដូចគ្នា កម្រាស់ស្មាតហ្វូន 8.35mm និងទម្ងន់ 213g ។ ការឌីស្សាញស្មាតហ្វូននេះ គឺមានរូបរាងតូចក្នុងការប្រើប្រាស់ផងដែរ។ ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ មានភាពខុសគ្នាទៅលើរូបរាងនិងកាមេរ៉ា។ ស្មាតហ្វូន Xiaomi 15 នេះ មានបំពាក់នូវ  3.2x telephoto lens ខណៈពេលដែលម៉ូឌែល Pro គឹមានបំពាក់នូវ 5x periscope lens ។ បន្ថែមពីនេះ អេក្រង់របស់ស្មាតហ្វូន Pro និងកាមេរ៉ានេះគឹមានកញ្ចក់កោងនៅលើជ្រុងទាំង 4 របស់វាផងដែរ។
Article image
ស្មាតហ្វូន Xiaomi 15 Pro ថ្មីនេះ នឹងមានបំពាក់នូវបន្ទះឈីប  Snapdragon 8 Elite ដែលជាបន្ទះឈីប SoC ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ។ នៅក្នុងការបង្កើតឡើងដោយដំណើរការ 3nm នោះ បន្ទះឈីបនេះ នឹងមានការបង្កើនទៅលើ performance និងefficiency ដល់ទៅ 45% និង  44% ថែមទៀតផង។ សម្រាប់ក្រាហ្វិកកាតគឺដំណើរការនៅលើ  Adreno GPU ដែលមានការបង្កើនទៅលើប្រសិទ្ធិភាពរបស់វាល្អជាងមុន 40% ហើយវាក៏មានបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើនទៀតផងដែរ។ ស្មាតហ្វូន Xiaomi 15 និង  15 Pro គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 29 ខែតុលានេះ៕
ស្មាតហ្វូន Xiaomi 15 នឹងមានថាមពលថ្មតូចជាការរំពឹងទុក!