ស្វែងរកពួកយើង:

ស្មាតហ្វូនគ្មានប៊ូតុងចុចរបស់ Xiaomi នឹងបង្ហាញវត្តមាននៅត្រីមាសទី 1 ក្នុងឆ្នាំ 2025

ដោយ

Koun Jab Luffy

28 សីហា 2024 11:50 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះមានលេចលឺព័ត៌មានចចាមអារាមថា Xiaomi បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់បីបត់ ឬ  Three-foldable smartphone ហើយអាចនឹងរួចរាល់សម្រាប់ការប្រកាសចេញនៅថ្ងៃណាមួយក្នុងឆ្នាំ 2025។ ដោយឡែកនៅពេលនេះ ក៏មានព័ត៌មានថ្មីមួយទៀតដែលបាននិយាយពីស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ Xiaomi ប៉ុន្តែ មិនទាន់ដឹងថាជាម៉ូដែលអ្វីនោះទេ គ្រាន់តែដឹងថាមានលេខកូដសំគាល់ Zhuque។
បើតាមប្រភពស្មាតហ្វូនម៉ូដែលថ្មីរបស់ Xiaomi គឺជាស្មាតហ្វូនដែលគ្មានបំពាក់ប៊ូតុងចុចPhysical button ឬ Button-less ដូចស្មាតហ្វូនទូទៅនោះទេ។ ស្មាតហ្វូនគ្មានប៊ូតុងនេះ ត្រូវបានគេព្យាករណ៍ថា នឹងបង្ហាញវត្តមាននៅឆមាសទីមួយក្នុងឆ្នាំ 2025។ ទោះជាយ៉ាងណាប្រភពមិនបានបញ្ជាក់ពីមុខងារ ឬបច្ចេកវិទ្យាដែល Xiaomi ត្រូវប្រើមកជំនួស Physical Button នោះទេ។ បើតាមការសន្និដ្ឋានបឋម Xiaomi អាចនឹងប្រើនូវមុខងារ gesture controls, pressure-sensitive edges, ឬក៏ voice commands ដើម្បីបញ្ជាមុខងារជំនួសឲ្យការប្រើប្រាស់នូវប៊ូតុងចុច។
ស្មាតហ្វូនគ្មានប៊ូតុងដំបូងរបស់ Xiaomi ឬ Xiaomi Zhuque ក៏នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាសែលហ្វីបង្កប់ក្រោមអេក្រង់,ប្រើបន្ទះឈីប Qualcomm Snapdragon 8+ Gen 4 ដែលបន្ទះឈីបនេះត្រូវបានគេរំពឹងថា នឹងប្រើនៅលើម៉ូដែល Xiaomi 15S Pro ផងដែរ ដោយម៉ូដែលនេះត្រូវបានគេដឹងថាទំនងជានឹងប្រកាសចេញផ្លូវការណ៍នៅចន្លោះខែមេសា និងខែឧសភា ឆ្នាំ 2025។
បន្ទះឈីប Snapdragon 8+ Gen 4 គឺជាកំនែប្រែថ្មីបន្ថែមពីជំនាន់ Snapdragon 8 Gen 4 ដែលត្រៀមបង្ហាញខ្លួននៅក្នុងខែតុលា ឆ្នាំនេះ។ សម្រាប់លក្ខណៈសម្បត្តិផ្សេងៗទៀតរបស់ស្មាតហ្វូនគ្មានប៊ូតុងម៉ូដែល Xiaomi Zhuque គឺស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើងក្នុងពេលនេះ ដូចនេះ មានតែរងចាំតាមដានការវិវត្តន៍ព័ត៌មានថ្មីៗជាបន្តបន្ទាប់ទៀតតែប៉ុណ្ណោះ៕
ស្មាតហ្វូនគ្មានប៊ូតុងចុចរបស់ Xiaomi នឹងបង្ហាញវត្តមាននៅត្រីមាសទី 1 ក្នុងឆ្នាំ 2025