នៅថ្ងៃនេះមានការលេចញនូវរូបភាពស្មាតហ្វូនរបស់ស្មាតហ្វូនជំនាន់ថ្មី Honor 600 និង Honor 600 Pro នៅលើអនឡាញទៀតហើយដែលម្តងនេះមើលទៅកាន់តែដូច iPhones អញ្ចឹង។ ទៅលើការឌីស្សាញខ្នងក្រោយរបស់ម៉ូដែលថ្មីនេះ គឺមានបន្ទះផ្តេកកាត់ទទឹងមួយ ដែលមានការដាក់សិនស័រកាមេរ៉ា និង LED flash, រួមជាមួយនិង Laser Autofocus។ មើលទៅគឺដូចខ្នងក្រោយ iPhone 17 Pro បេះបិតតែម្តង។ ស្មាតហ្វូនថ្មីនេះ មានពណ៌ខ្មៅ ពណ៌មាស និងពណ៌ទឹកក្រូចដូច iPhone 17 Pro ដែរ។

ចំពោះផ្នែកខាងមុខនៃស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់ 6.57 អ៊ីង OLED ល្បឿន 120Hz refresh rate និងបង្ហាញចេញបាន 1.5K resolution។ ទៅលើផ្នែកផ្សេងៗទៀតមិនទាន់ច្បាស់ទេ ខណៈដែលរបាយការណ៌ថ្មីៗនិយាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 series។ ហើយទៅលើកាមេរ៉ាវិញ គឺអាចនឹងមានកាមេរ៉ាគោលទំហំ 200MP និងមកជាមួយនូវ image stabilization ខណម៉ូដែល Pro អាចនឹងមានបន្ថែមនូវ ultrawide និង zoom cameras។

ស្មាតហ្វូននេះត្រូវបានគេនិយាយថា មានថ្មទំហំ 9000mAh ដែលធំជាង Honor 500 និង Honor 500 Pro, ទំហំត្រឹមតែ 8000mAh និងមានកម្លាំងសាក 80W charging។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា នៅលើស្មាតហ្វូននេះ គឺមានស៊ុមលោហៈ និងខ្នងក្រោយឌីស្សាញចេញពីកញ្ចក់ ហើយនិងមាន wireless charging support រូមនិង 3D ultrasonic fingerprint sensor ផងដែរ។ មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីតម្លៃ និងពេលវេលានៃការចេញលក់នោះទេ។
