ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Honor WIN Series អាចនឹងមានការឌីស្សាញថ្មីសម្រាប់ហ្គេមីងហ្វូន

ដោយ

Koun Jab Luffy

15 ធ្នូ 2025 11:06 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅក្នុងពេលប៉ុន្មានថ្ងៃនេះ មានការបែកធ្លាយពាក្យចចាមអារ៉ាមជាច្រើននិយាយពីវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Honor WIN ដែលគេជឿជាក់ថា ជាម៉ូដែលថ្មីមួយមានលក្ខណៈសម្បត្តិប្លែកជាងរាល់ដង។ នៅពេលនេះ មានការលេចចេញនូវរូបភាពថ្មីរបស់ស្មាតហ្វូននេះ ដោយមានការបញ្ជាក់ពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនថ្មីនេះ តាមរូបភាព Renders ជាច្រើនផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺរូបភាពទាំងនេះ បានបង្ហាញអំពីការ upgrade ជាច្រើនទៅលើស្មាតហ្វូនថ្មីនេះ ដែលប្រកបដោយភាពច្នៃប្រឌិតបំផុត។
ផ្អែកតាមអ្នកទម្លាយខាងលើដែលបង្ហោះនៅលើបណ្តាញ Weibo គឺបានចែករំលែករូបភាព Render មួយចំនួនរបស់ស្មាតហ្វូន  Honor WIN នេះដែលមានការបង្ហាញអំពីការឌីស្សាញរបស់វាផងដែរ។ រូបភាពាខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះមានភាពខុសប្លែកពីស្មាតហ្វូនត្រកូល GT ដែលយើងបានឃើញចេញលក់បនៅលើទីផ្សារជាច្រើនម៉ូដែលរួចមកហើយ។ ជំនួសអោយការប្រើប្រាស់នូវកាមេរ៉ានៅកណ្តាលនោះ នៅពេលនេះ វាមានការឌីស្សាញថ្មី ទៅលើម៉ូឌុលកាមេរ៉ាខាងក្រោយ ដោយលាតពេញតែម្តង។
ជាមួយនិងការឌីស្សាញកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ មើលទៅ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xiaomi 17 Pro Max ជាមួយនឹងកាមេរ៉ាដ៏ធំ ប៉ុន្តែម៉ូដែលនេះ គឺមិនមានអេក្រង់ Magic Screen នោះទេ។ ម៉ូឌុលកាមេរ៉ាស្មាតហ្វូនថ្មីនេះ គឺមានសិនស័រចំនួន 3 គ្រាប់ នៅក្នុងនោះក៏មានអមដោយកង្ហាមួយដែលអាចជាបច្ចេកវិទ្យាថ្មី Cooling Fan របស់ក្រុមហ៊ុននេះ ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Honor WIN នេះ ក៏នឹងមានការបំពាក់នូវវភ្លើង LED Flash ហើយវាក៏មានពាក្យថា WIN នៅជ្រុងមួយទៀតផងដែរ។
Article image
បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូនថ្មីនេះវិញ គឺបានបង្ហាញពីការឌីស្សាញជាមួយនឹងរន្ធអេក្រង់ Single Punch Hole គាំទ្រជាមួយនឹងគែម bezels ស្តើង។ សម្រាប់ប៊ូតុង volume និង Power Button គឺនៅជ្រុងខាងឆ្វេង។ ស្មាតហ្វូន Honor WIN Series នេះនឹងមាន 3 ពណ៌គឺខ្មៅ ខៀវ និងខៀវស្រាល (Cyan)៕
ស្មាតហ្វូនជំនាន់ថ្មី Honor WIN Series អាចនឹងមានការឌីស្សាញថ្មីសម្រាប់ហ្គេមីងហ្វូន