ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នឹងបង្ហាញវត្តមាននៅខែវិច្ឆិកាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

25 កញ្ញា 2024 02:43 រសៀល

អាន 2 នាទី

Article image
លោក Richard Yu ដែលជាអគ្គនាយកគ្រប់គ្រង Huawei និង Board of Directors of the Consumer BG របស់ក្រុមហ៊ុននេះបានប្រកាសថា beta version របស់ HarmonyOS NEXT នឹងដាក់អោយដំណើរការនៅខែតុលាខាងមុខនេះហើយ។ ស្របពេលជាមួយការលើកឡើងនេះ នៅពេលនេះសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series ក៏បានចាប់ផ្តើមដូចគ្នា។
ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញវត្តមាននៅខែវិច្ឆិកានៅក្នុងឆ្នាំនេះ។ មកដល់ពេលនេះលក្ខណៈសម្បត្តិ និងកាលបរិច្ឆេតនៃស្មាតហ្វូនេះ នៅមិនទាន់មានការទម្លាយចេញនៅឡើយទេ។ យោងតាមរបាយការណ៌ដែលចេញពី Yicai Global បានបញ្ជាក់ថា សមាសភាគរបស់ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series ត្រូវបានគេដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Huawei រួចហើយ។ របាយការណ៌ខាងលើនេះ បានបន្តថា សង្វាក់ផលិតកម្មទៅលើស្មាតហ្វូននេះ នឹងមានការចាប់ផ្តើមផលិតនៅមុន Mid-Autumn Festival នៅក្នុងប្រទេសចិន។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះតាមប្រភពនៃឧស្សាហកម្មនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series នឹងមានការប្រកាសចេញនៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ។ ទាក់ទងនឹងស្មាតហ្វូន Mate 70 series នេះ មានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ម៉ូដែលនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9100។
Article image
សូមជំរាបថា បើតាមការទម្លាយ DCS ថ្មីៗនេះ ក៏បានបញ្ចេញនូវរូបភាពគំរូនៃស្មាតហ្វូន Huawei Mate 70 Series នេះដែរ ដោយនៅលើស្មាតហ្វូននេះ នឹងមានការឌីស្សាញរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់សម្រាប់ការប្រើប្រាស់ 3D facial recognition system ហើយនិងមានគែមអេក្រង់កោងទាំង 4 ជ្រុងតែម្តង។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងមានការប្រើប្រាស់នូវសិនស័រស្កែនម្រាមដៃ ultrasonic fingerprint scanner ហើយនិងមានការឌីស្សាញស៊ុមចេញពីលោហៈផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នឹងបង្ហាញវត្តមាននៅខែវិច្ឆិកាខាងមុខនេះហើយ