ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series អាចនឹងប្រើប្រាស់នូវសម្បក Basaltic Coating ដែលមានភាពរឹងមាំបំផុត

ដោយ

Koun Jab Luffy

21 មីនា 2024 04:01 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានប្រើប្រាស់នូវសម្បក Basaltic Coating ដែលមានភាពរឹងមាំខ្លាំងក្លាបំផុតសម្រាប់ស្មាតហ្វូន Mate 60 Series របស់ខ្លួន។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានទម្លាយថា ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់សម្រាប់ស្មាតហ្វូន Mate 70 របស់ខ្លួនផងដែរ ពីព្រោះថា ក្រុមហ៊ុនមានគោលដៅប្រើប្រាស់ស្មាតហ្វូន Flagship នេះ អោយមានភាពរឹងមាំជាងមុន និងធន់ជាងមុន។ បើតាមអ្នកទម្លាយ @SetsunaDigital បង្ហោះនៅលើ Weibo បាននិយាយថា ស្មាតហ្វូន Huawei Mate 70 Series នេះអាចនឹងប្រើប្រាស់នូវសមាសភាគ AR ដែលមានបំពាក់នូវ basaltic coating ថែមទៀតផង។
សម្បកនេះ គឺត្រូវបានផលិតឡើងដោយមានការប្រើប្រាស់នូវសារធាតុ Plagioclase និង Pyroxene ដែលមានភាពរឹងមាំជាងមុនដល់ទៅ 40% និងមានភាពភ្លឺជាងមុន 20% ប្រៀបធៀបនឹងការប្រើប្រាស់នូវកញ្ចក់ធម្មតា។ ការប្រើប្រាស់នូវ Thermal insulation នេះ ផ្តល់នូវប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលថ្មកាន់តែប្រសើរ និងការកាត់បន្ថយនូវការប្រើប្រាស់ថាមពលបានយ៉ាងល្អថែមទៀតផង។ សម្បកនេះ មិនមានការប៉ះពាល់ដល់បរិស្ថាននោះទេ។
សម្រាប់ពាក្យថា AR គឺសំដៅទៅលើពាក្យថា Anti-reflective coating។ មួយវិញទៀត នៅលើសម្បកនេះ ក៏មានការប្រើប្រាស់នូវស្រទាប់ស្តើងៗនៅក្នុងការប្រើប្រាស់ថែមទៀតផង។ ដូច្នេះផ្អែកជាមួយនិងការលើកឡើងនេះ មានការសន្និដ្ឋានថា ស្មាតហ្វូន Huawei Mate 70 series  នឹងមានភាពរឹងមាំធន់នៅក្នុងការប្រើប្រាស់ ជាពិសេសគឺទៅលើការប៉ះទង្គិចខាងក្រៅ និងកត្តាជាច្រើនទៀត។
គួរបញ្ជាក់ថា នៅក្នុងការតេស្តទៅលើភាពធន់របស់ស្មាតហ្វូន  Huawei Mate 60 Pro នេះ គឺប្រើប្រាស់នូវការឌីស្សាញខាងក្រោយដល់ទៅ 3 ស្រទាប់ ដែលមានការប្រើប្រាស់នូវកញ្ចក់ Kunlun Glass ជំនាន់ទី 2 តួខ្លួនរឹងមាំ និងការប្រើប្រាស់នូវ  Polyamide Fiber ដែលធ្វើអោយស្មាតហ្វូននេះធន់ទៅនឹងការឆ្កូតក្នុងកម្រិតមួយអស្ចារ្យបន្ថែមទៀត។ សម្រាប់ការប្រើប្រាស់នូវសមាសភាគនេះ ក៏អនុញ្ញាតអោយស្មាតហ្វូននេះអាចធន់ជាមួយនឹងទម្ងន់នៃរថយន្តតូច រថយន្តក្រុង និងធន់ទៅនឹងគ្រាប់កាភ្លើងបានយ៉ាងល្អ។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បានឆ្លងកាត់នូវការតេស្តជាច្រើន ដំណាក់កាលផងដែរ និងទទួលបាននូវពិន្ទុល្អថែមទៀតផង។ ដូចនេះ ស្មាតហ្វូន Huawei Mate 70 series គឺ ពិតជាផលិតផលដែលមានភាពធន់ក្នុងការប្រើប្រាស់ជាទីបំផុត៕
ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series អាចនឹងប្រើប្រាស់នូវសម្បក Basaltic Coating ដែលមានភាពរឹងមាំបំផុត