
ថ្មីៗនេះ ស្មាតហ្វូន Huawei Nova 12 Ultra Star Edition ត្រូវបានក្រុមហ៊ុនប្រកាសចាប់ផ្តើមលក់ជាលើកដំបូងបំផុតសម្រាប់អតិថិជនរបស់ខ្លួនហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូនថ្មីនេះជាផ្លូវការ ហើយអតិថិជនអាចរកទិញស្មាតហ្វូននេះ បាននៅលើហាងអនឡាញផ្លូវការបានថែមទៀត។ ដូចគ្នាទៅនឹងម៉ូដែលស៊េរីមុននេះផងដែរ ស្មាតហ្វូន Huawei Nova 12 Ultra Star Edition នេះបានលក់ជាលើកដំបូងបំផុតជាមួយនឹងទម្រង់កាមេរ៉ាភ្លោះទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ។
ជាមួយនិងការប្រកាសដាក់លក់ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 12 Ultra Star នេះ គឺមាន 2 ទំហំគឺ 512GB និង 1TB ដោយស្មាតហ្វូនម៉ូដែល Nova 12 Ultra Star Edition (512GB) មានតម្លៃ 4799 យ៉ន់ និងស្មាតហ្វូនជំនាន់ថ្មី Nova 12 Ultra Star Edition (1TB) គឺមានតម្លៃ 5599 យ៉ន់។
ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 12 Ultra Star Edition នេះ មានជម្រើស 3 ពណ៌ រួមមានដូចជាពណ៌ Star Blue, Smoke and Ash និង Obsidian Black។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.76-អ៊ីង OLED panel គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (2776 x 1224 pixels) និងមានល្បឿន 120Hz refresh rate ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា 3D face recognition ផងដែរ។ សម្រាប់កម្លាំងនៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះឈីប Kirin 9000SL និងមានការតម្លើងនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.0 មកជាស្រេចថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាក៏មានថាមពលថ្មទំហំ 4600mAh ជាមួយនឹង 20V/5A wired charging។

និយាយពីការថតរូបនៅលើស្មាតហ្វូន Nova 12 Ultra Star Edition នេះ ការមានទម្រង់ dual-lens នៅផ្នែកខាងក្រោយដែលមានទំហំ 50MP គាំទ្រជាមួយនឹងឡែន variable aperture និងមានការបំពាក់នូវកាមេរ៉ាទំហំ 8MP ultra-wide angle។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាមុខទំហំ 60MP ultra-wide និងមួយគ្រាប់ទៀតមានទំហំ 8MP close-up portrait lens។ នៅលើស្មាតហ្វូននេះ ក៏មុខងារជាច្រើនទៀតរបស់ស្មាតហ្វូន 2.4GHz និង 5GHz WLAN, Bluetooth 5.2, GPS៕
