
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយដោយ huaweicentral កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Nova 13 series នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែតុលានេះហើយ។ ស្មាតហ្វូននេះ គឺជាម៉ូដែល High-End ដែលត្រូវបានគេមើលឃើញថា គឺបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបង្ហាញខ្លួននៅលើទីផ្សារ។ បើតាមការបង្ហោះនៅលើបណ្តាញសង្គម Weibo របស់អ្នកទម្លាយ @FixedFocus គឺបានចែករំលែព័ត៌មានរបស់ស្មាតហ្វូន Huawei Nova 13 series នេះហើយ។
សម្រាប់ពេលវេលានៃការបង្ហាញវត្តមានស្មាតហ្វូននេះ ត្រូវបានគេនិយាយថា គឺជាពេលវេលាដ៏ល្អបំផុត ពីព្រោះថា កាលបរិច្ឆេទនៃការឈប់សម្រាករបស់ចិន គឺនឹងចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 7 ខែតុលាខាងមុខនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនជាច្រើន គឺនឹងប្រកាសចេញនូវផលិតផលថ្មីៗជាច្រើនដូចជាស្មាតហ្វូន Flagship, ស្មាតហ្វូន Mid-Range Series, Software រួមជាមួយនិងរបស់របរនិងជាច្រើនទៀតផងដែរ។ សម្រាប់ក្រុសមហ៊ុន Huawei ក៏បានត្រៀមបញ្ចេញនូវ ប្រព័ន្ធ HarmonyOS NEXT public beta នៅថ្ងៃទី 8 ខែតុលាខាងមុខនេះដូចគ្នា។
ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុនប Huawei នៅមិនទាន់បញ្ជាក់ជាផ្លូវការណ៌នូវពេលវេលានៃការប្រកាសស្មាតហ្វូន Nova 13 series នេះ នៅឡើយទេ។ តាមការចែកចាយព័ត៌មានមុននេះ បាននិយាយថា ក្រៅពីការបង្ហាញស្មាតហ្វូន Nova 13 នេះ ស្មាតហ្វូន Mate 70 series ក៏អាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានេះផងដែរ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Nova 13 series នេះ នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញបើធៀបជាមួយនឹងម៉ូដែលមុន។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាផុសឡើង និងពណ៌ទាក់ទាញបំផុត។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ផងដែរ។

តាមការបញ្ជាក់មុននេះ ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9010 5G នៅលើគ្រប់ស្មាតហ្វូន Nova 13 series ទាំងអស់។ បន្ទះឈីបនេះធ្លាប់មានវត្តមាននៅលើស្មាតហ្វូន Pura 70 Ultra រួចហើយ។ បន្ទះឈីបនេះ ត្រូវបានគេបញ្ជាក់ថា គឺមានសមត្ថភាពខ្លាំងក្លាជាងបន្ទះឈីប Kirin 9000s ថែមទៀតផង៕
