
Huawei P70 series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងញការប្រកាសចេញនូវជម្រើសពណ៌ថ្មី Rococo ដែលនេះជាពណ៌ថ្មីមានការច្របាច់បញ្ចូលគ្នារវាងពណ៌ស និងពណប្រផេះ។ ព័ត៌មានេះត្រូវបានគេមើលឃើញបន្ទាប់ពីរូបភាពថ្មីមួយដែលគេទម្លាយចេញនេះ គឺមានការបង្ហាញពីផ្ទៃខាងក្រោយមានពណ៌ប្រផេះ។ ការបែកធ្លាយថ្មីនេះ គឺមានភ្ជាប់ជាមួយនិងស្មាតហ្វូន P-Series។
បើតាមការចែកចាយចេញបពីអ្នកទម្លាយ @FixedFocus បានបង្ហាញថា ក្រុមហ៊ុន Huawei អាចនឹងបន្តប្រើប្រាស់នូវពណ៌ Tahitian Gray ដែលគេស្គាល់ថា គឺ Rococo Gray នៅលើស្មាតហ្វូន P70 series ផងដែរ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា ប្រើទោលើម៉ូដែលមួយណានោះទេ។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ត្រូវបានគេមើលឃើញថា បានប្រកាសចេញនូវជម្រើសពណ៌ Tahitian Gray នេះជាមួយស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Huawei Pocket 2 កាលពីពេលថ្មីៗនេះរួចហើយ។ នៅក្នុងនោះ ក៏មានជម្រើសពណ៌ Elegant Black ដែលគេស្គាល់ថាជាពណ៌ Rococo White និង Taro Purple ផងដែរ។

គួរបញ្ជាក់ថា កាលពីពេលមុននេះ មានរបាយាការណ៌ជាច្រើនបាននិយាយថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series គឺនឹងមានជម្រើស 5 ពណ៌ ដោយមានចំនួន 4 គឺជាពណ៌ដែលអាចប្រែប្រួលបាន ខណៈដែលជម្រើស Art គឺជាម៉ូដែលពិសេសមួយរបស់ក្រុមហ៊ុន Huawei។ មួយវិញទៀតបើតាមពាក្យចចាមអារ៉ាមកន្លងមក ក៏មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានជម្រើស light purple និង natural platinum shades ផងដែរ។
