ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Infinix Note 40 Pro 5G និង Pro+ 5G បង្ហាញខ្លួនជាមួយអេក្រង់ AMOLED គែមកោងស្រស់ស្អាតបំផុត

ដោយ

Koun Jab Luffy

19 មីនា 2024 09:35 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Infinix ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Note 40 series ចំនួន 4  ដែលមានដូចជា ស្មាតហ្វូនម៉ូដែល Note 40, Note 40 Pro 4G, Note 40 Pro 5G និង Note 40 Pro+ 5G។ ស្មាតហ្វូននេះ គឺសុទ្ធសឹងតែជាប្រភេទ 5G និងមានការតម្លើងនូវលក្ខណៈសម្បត្តិប្រណិតជាច្រើន បើធៀបជាមួយនឹងម៉ូដែល 4G។ ស្មាតហ្វូនជំនាន់ថ្មី Note 40 Pro 5G និង  Pro+ 5G នេះ គឺមានលក្ខណៈសម្បត្តិជាច្រើនស្រដៀងគ្នា។
ស្មាតហ្វូន Infinix Note 40 Pro 5G និង Pro+ 5G នេះ គឺមានអេក្រង់គែមកោងកម្រិត 3D curved AMOLED មានទំហំ 6.78 អ៊ីង បង្ហាញចេញនជាមួយនិងកម្រិតភាពច្បាស់ FHD+ resolution ពន្លឺ 1,300 nits peak brightness និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូនទាំងពីរនេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ហើយអេក្រង់នេះ ក៏មានការការពារដោយកញ្ចក់ការពារ Corning Gorilla Glass ថែមទៀតផង។
ស្មាតហ្វូន Infinix Note 40 Pro 5G និង  Pro+ 5G នេះ មានរូបរាងស្តើងក្នុងការប្រើប្រាស់ និងមានម៉ូឌុលកាមេរ៉ាខាងក្រោយរូបរាងចតុកោណកែង ហើយក៏មានការប្រើប្រាស់នូវ ‘Active Halo’ AI lightning សម្រាប់បង្ហាញនូវការខល សារ notifications និងជាច្រើនទៀតផងដែរ។ស្មាតហ្វូននេះ នឹងមានបំពាក់នូវ Stereo Speakers ជាមួយនឹងសំលេងចេញពី JBL ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Infinix Note 40 Pro 5G និង Pro+ 5G នេះ គឺមានកាមេរ៉ាគោលទំហំ 108MP, 2MP Macro និង 2MP depth។ ស្មាតហ្វូនទាំងពីរនេះ មានសមត្ថភាពក្នុងការថតវីដេអូដល់ទៅកម្រិត 2K ហើយសម្រាបកាមេរ៉ាខាងមុខ គឺទំហំ  32MP។
Article image
ស្មាតហ្វូន Infinix Note 40 Pro 5G និង 40 Pro+ 5G នេះមានបន្ទះឈីប  Dimensity 7020។ ស្មាតហ្វូន Infinix Note 40 Pro 5G នេះមានរ៉េមទំហំ 8GB ហើយស្មាតហ្វូន  40 Pro+ 5G នេះមានរ៉េមទំហំ 12GB។ ស្មាតហ្វូន Note 40 Pro នេះ មានការប្រើប្រាស់នូវបន្ទះឈីប Cheetah X1។ ស្មាតហ្វូន Pro+ 5G មានថាមពលថ្មទំហំ 4,600mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W charging។ សម្រាប់ស្មាតហ្វូន Pro 5G នេះគឺមានថាមពលថ្មទំហំ 5,000mAh និងមានការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន 45W charging។ ស្មាតហ្វូនទាំងពីរនេះមានបច្ចេកវិទ្យាសាកថ្មលឿន  20W wireless charging។
ស្មាតហ្វូន Infinix Note 40 Pro+ នេះ មានតម្លៃ $309 ខណៈដែលស្មាតហ្វូន Note 40 Pro 5G មានតម្លៃ $289។ តម្លៃនេះគឺផ្អែកនៅលើទីផ្សារផ្សេងៗគ្នា។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 19 ខែមីនាខាងមុខនេះ។ ស្មាតហ្វូននេះ មានពណ៌ Vintage Green, Obsidian Black និង Titan Gold៕
ស្មាតហ្វូនជំនាន់ថ្មី Infinix Note 40 Pro 5G និង Pro+ 5G បង្ហាញខ្លួនជាមួយអេក្រង់ AMOLED គែមកោងស្រស់ស្អាតបំផុត