ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី iQOO Neo 12 នឹងមានអេក្រង់ 2K+ ហើយនិងប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite Gen 5

ដោយ

ជុំ ប៉េងលីន

11 ឧសភា 2026 05:56 ល្ងាច

អាន 2 នាទី

Article image
ស្មាតហ្វូន iQOO Neo 12 នឹងមានអេក្រង់ 2K+ និងបន្ទះឈីប Snapdragon 8 Elite Gen 5
កាលពីខែតុលាឆ្នាំមុននេះ ក្រុមហ៊ុន iQOO បានប្រកាសចេញស្មាតហ្វូន iQOO 15 រួមជាមួយនឹងស្មាតហ្វូន iQOO Neo 11។ នៅឆ្នាំនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល iQOO 16 នៅក្នុងខែតុលាដូចគ្នា។ ។ សូមជំរាបថា បើមើលទៅលើរបាយការណ៍ជាច្រើននាពេលនេះ គឺបានទម្លាយអំពីព័ត៌មានលម្អិតអំពីស្មាតហ្វូនលំដាប់ថ្នាក់ Flagship ថ្មីនេះហើយ។ ហើយខណៈនេះ ការបែកធ្លាយថ្មីមួយចេញពី Smart Pikachu ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Neo 12 ដូចគ្នា។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន iQOO 16 នៅចុងឆ្នាំនេះផងដែរ។

យោងតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី iQOO Neo 12 អាចនឹងមានកម្រិតភាពច្បាស់ 2K+ resolution display និងប្រើបន្ទះឈីប Snapdragon 8 Elite Gen 5។ ពេលនេះ ក្រុមហ៊ុន iQOO ក៏បានផ្តោតទៅលើស្មាតហ្វូនចំនួន 2 ដែលមួយបំពាក់នូវប្រព័ន្ធត្រជាក់ខាងក្រៅជា Accessory និងមួយទៀតបំពាក់នូវ Cooling system នៅក្នុងម៉ាស៊ីនតែម្តង។

Article image
នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន iQOO បានទម្លាយនូវស្មាតហ្វូនជំនាន់ថ្មី iQOO 15T Flagship ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែនេះហើយរបាយការណ៍ជាច្រើនកន្លងមកធ្លាប់បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.83 អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2K resolution ជាមួយនឹងល្បឿនកម្រិត 144Hz refresh rate។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 16MP និងកាមេរ៉ាខាងក្រោយទំហំ 200MP ហើយនឹងទំហំ 50MP។

Article image
ស្មាតហ្វូន iQOO 15T នេះ ប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ជាមួយនឹងថាមពលថ្មទំហំ 8,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W wired charging ប៉ុន្តែស្មាតហ្វូននេះ មិនមានបច្ចេកវិទ្យា wireless charging នោះទេ។ ស្មាតហ្វូននេះនឹងមានទំហំ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB។ ស្មាតហ្វូន 15T នេះនឹងបំពាក់នូវសិនស័រ Ultrasonic និងមានគែមធ្វើពីលោហ រួមនិងបច្ចេកវិទ្យា IP68/69 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ស្មាតហ្វូននេះ នឹងមានពណ៌ Qingyun, Legend និង Track Edition ៕
ស្មាតហ្វូនជំនាន់ថ្មី iQOO Neo 12 នឹងមានអេក្រង់ 2K+ ហើយនិងប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite Gen 5