ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Meizu 21 Pro នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះហើយ

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 01:05 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Meizu បានចេញមកប្រកាសថា ខ្លួននឹងមានការបង្ហាញនូវវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះហើយ។ សូមជំរាបថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិន ដែលមានការគ្រប់គ្រងដោយក្រុមហ៊ុនផលិតថយន្ត Geely មួយនេះ ក៏ទើបតែបានបញ្ជាក់ថា ខ្លួនបញ្ចប់នូវអាជីវកម្មស្មាតហ្វូនរបស់ខ្លួនផងដែរ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានឈ្មោះថា Meizu 21 Pro នឹងមានការបំពាក់នូវអេក្រង់ទំហំធំដល់ទៅ 6.79 អ៊ីង នេះបើយោងតាមការបង្ហោះរូបភាពផ្សព្វផ្សាយថ្មីនៅលើបណ្តាញ Weibo។
ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Meizu 21 Pro អាចជាស្មាតហ្វូវនចុងក្រោយរបសក្រុមហ៊ុននេះហើយ នេះបើតាមការការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។ ហើយសម្រាប់ព្រឹត្តិការណ៌នៅថ្ងៃព្រហស្បត្ត៍ខាងមុខនេះ ត្រូវបានគេបញ្ជាក់អាចជាប្រវត្តិសាស្រ្តថ្មីមួយ ដែលបង្ហាញពីការវិវិត្តរបស់ទូរស័ព្ទទៅកាន់ស្មាតហ្វូន AI។ សូមជំរាបថា ថ្មីៗនេះ ព័ត៌មានដែលនិយាយពីស្មាតហ្វូនថ្មីនេះ នៅមិនតិចតួចប៉ុណ្ណោះ ដោយក្រុមហ៊ុននេះមិនទាន់បានបញ្ចេញច្រើននៅឡើយទេ។
Article image
បើតាមការបញ្ជាក់ពីនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺមនាការបង្ហាញអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងរួមមានដូចជា "advanced AI concepts ដែលមានការបង្ហាញនៅលើស្មាតហ្វូន Xiaomi 14 Ultra និង Huawei Pocket 2," អញ្ចឹងដែរ។ សម្រាប់ពេលនេះនៅមិនទានច្បាស់នោះទេ។ ស្មាតហ្វូន Meizu 21 Pro ត្រូវគេរាយការណ៌ម្តងរួចមកហើយថា គឺនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន។ លោកនាយកប្រតិបត្តិរបសក្រុមហ៊ុននេះ ក៏ធ្លាប់បានិយាយរួចមកហើយថា ក្រុមវិស្វកររបស់ FlymeOS គឺបានធ្វើការអភិវឌ្ឍនូវ AI terminals សម្រាប់ទីផ្សារសកល LLMs ដូចជា Open AI ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Meizu 21 Pro នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះហើយ