
ថ្មីៗនេះមានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3 Pro នឹងបង្ហាញវត្តមានជាផ្លូវនៅលើទីផ្សារ ប្រទេសចិននាខែកក្កដាខាងមុខនេះហើយ។ នៅពេលនេះ មុនការសម្ពោធចូលមកដល់ មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ បានចុះបញ្ជីនៅលើនៅលើវិញ្ញាបនបត្រ 3C នៅប្រទេសចិនរួចរាល់ហើយ។ នៅក្នុងបញ្ជីនោះមានការបង្ហាញថា ស្មាតហ្វូន OnePlus Ace 3 Pro មានលេខម៉ូដែល PJX110 ហើយនិងមានការប្រើប្រាស់នូវឆ្នាំងសាកកម្លាំង 100W។
គួរបញ្ជាក់ថា ថ្មីៗនេះ មានរបាយការណ៌ថ្មីមួយ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3 Pro នឹងមានការបំពាក់នូវ អេក្រង់ទំហំ 6.78-អ៊ីង BOE X1 8T LPTO គាំទ្រជាមួយនិងបច្ចេកវិទ្យា Dolby Vision និងមុខងារចាក់ពណ៌ HDR10+ ថែម ទៀត។ បន្ទះអេក្រង់ស្មាតហ្វូននេះមានកម្រិត 1.5K resolution រត់ជាមួយល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ Manual Maximum Brightness 1000 nits និង Global Maximum កម្រិត 1600 nits ខណៈដែល Local Maximum មានកម្រិត 4500 nits សម្រាប់មុខងារ HDR content។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងរត់នៅលើស្បែកមុខកម្មវិធី ColorOS 14.1 ផ្អែកជាមួយ Android 14។

Ace 3 Pro នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ហើយនិងមានរ៉េមទំហំ 12GB, 16GB ឬ ទំហំ 24GB LPDDR5X ហើយនិងមានអង្គចងចាំទំហំ 256GB និងទំហំ 512GB ឬ 1TB UFS 4.0 Storage។ ស្មាតហ្វូននេះ អាចនឹងមានថ្មទំហំ 6100mAh ហើយនិងមានការគាំទ្រដោយកម្លាំងសាក 100W SUPERVOOC fast charging។ នៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃជំនាន់ថ្មី Optical in-display fingerprint sensor ផងដែរ។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50-Megapixel មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultrawide lens ខណៈដែលគ្រាប់ទីបីមានទំហំ 2-Megapixel។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 16-Megapixel។ សម្រាប់ការឌីស្សាញទៅលើរូបរាងវិញ ស្មាតហ្វូន Ace 3 Pro អាចនឹងមានស៊ុមលោហៈ និងមានខ្នងក្រោយផលិតចេញពី Ceramic, កញ្ចក់ ឬក៏ស្បែក leather។ នៅលើស្មាតហ្វូននេះក៏អាចនឹងមានបច្ចេកវិទ្យាការពារជម្រាបទឹក និងធូលី កម្រិត IP64 ផងដែរ។
