ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra នឹងមានមកជាមួយនូវ Master Edition

ដោយ

Penglin Chom

13 មីនា 2026 02:37 យប់ជ្រៅ

អាន 2 នាទី

Article image
OPPO Find X9 Ultra នឹងមានមកជាមួយនូវ Master Edition យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ មានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra ដែលជាម៉ូដែលប្រណិតមួយមានកាមេរ៉ាខ្លាំងនោះ គឺនឹងមានការប្រកាសចេញនៅលើទីផ្សារនាចុងខែនេះហើយ ដោយស្មាតហ្វូននេះ នឹងក្លាយជាម៉ូដែល Find X-series Ultra ដំបូងគេបំផុតរបស់ក្រុមហ៊ុននេះដែលនឹងមានដាក់លក់នៅលើទីផ្សារសកល។
នៅថ្ងៃនេះ ផ្អែកតាមការទម្លាយព័ត៌មានពី Digital Chat Station បានបង្ហាញ ពីលក្ខណៈសម្បត្តិទូទៅនៃកាមេរ៉ាដែលមាននៅលើស្មាតហ្វូននេះហើយ ដោយក្នុងនោះ មានការបញ្ជាក់ថា OPPO Find X9 Ultra នឹងមានមកជាមួយនូវ “Master Kit version” ថែមទៀតផង។ ទៅលើម៉ូដែលនេះ គឺនឹងមានការ ឌីស្សាញជាមួយ Find X9 Ultra ដែលមាន Spec ខ្ពស់ជាងគេនេះ គឺមានរ៉េម 16GB និងអង្គចាំ 1TB ហើយនិងមានរូបខុសគេក្នុងនោះក៏មានការតម្លើងនូវមុខងារថ្មីសម្រាប់ភ្ជាប់ Teleconverter kit ដែលអ្វីដែលយើងបានឃើញនេះផងដែរ។

Article image
យោងតាមការបង្ហោះខាងលើនេះ មានការបញ្ជាក់ថា Find X9 Ultra គឺមានកាមេរ៉ា 4 គ្រាប់ ដោយកាមេរ៉ាគោល មានទំហំ 200MP គាំទ្រដោយសិនស័រ 1/1.12" ខណៈដែលទម្លាយមុននេះ គឺត្រូវបានគេបង្ហាញថា នឹងមានការប្រើប្រាស់នូវសិនស័រ Sony Lytia 901 ដែលប្រកាសចេញកាលពីចុងឆ្នាំ 2025 កន្លងទៅ។ ជាមួយនិងកាមេរ៉ាគោលនេះដែរ ក៏មានមកជាមួយនូវឡែន 200MP Periscope telephoto ដែលគាំទ្រដោយសិនស័រ OmniVision’s 1/1.28" ម៉ូដែល OV52A ផងដែរ។
Article image
ទៅលើកាមេរ៉ាផ្សេងទៀត គឺមានដូចជា កាមេរ៉ាទំហំ 50MP ហ៊្សូម 10x telephoto និងកាមេរ៉ា 50MP ultrawide ដែលទាំង 2 គ្រាប់នេះ គឺមានការគាំទ្រដោយសិនស័រ Samsung 1/2.76" ម៉ូដែល JN5 sensor។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.82 អ៊ីងគាំទ្រការបង្ហាញចេញកម្រិត 2K និងកាមេរ៉ាមុខទំហំ 50MP selfie។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra នឹងមានមកជាមួយនូវ Master Edition