ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Pro 5G ត្រូវគេទម្លាយថា នឹងមានដាក់លក់នៅលើទីផ្សារអឺរ៉ុប ជាមួយតម្លៃ 580 យូរ៉ូ

ដោយ

Koun Jab Luffy

08 មិថុនា 2024 07:40 ព្រឹក

អាន 2 នាទី

Reno 12 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ដែលបានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនកាលពីខែឧសភាកន្លងទៅនេះ ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញនៅលើទីផ្សារសកលនៅចុងខែមិថុណាខាងមុខនេះហើយ។ ដំណឹងថ្មីនេះ បានធ្វើឡើងនៅក្នុងកំឡុងសន្និសីទថ្មីមួយរបស់ក្រុមហ៊ុននេះ។ OPPO បានប្រកាសថា ស្មាតហ្វូន Reno 12 Series នឹងមានការមានការដាក់លក់នៅលើទីផ្សារសកល។
មុនការសម្ពោធជាផ្លូវការនោះ មានការបែកធ្លាយនូវព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Pro 5G ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារសកលនេះ នៅលើវិបសាយលក់រាយមួយរបស់ទីផ្សារអឺរ៉ុបហើយ។ នៅលើបញ្ជីនេះ ក៏មានការបង្ហាញចេញនៅលើតម្លៃរបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ស្មាតហ្វូន OPPO Reno 12 Pro 5G ដែលមានទំហំ 12GB+512GB នឹងមានតម្លៃដល់ទៅ 580 យូរ៉ូ ប៉ុន្តែតម្លៃនេះមិនទាន់បញ្ជាក់ថា គឺជាតម្លៃផ្លូវការនៅឡើយទេ ដោយសារតែនៅទីផ្សារអឺរ៉ុប គឺមានការកំណត់តម្លៃពន្ធខុសៗគ្នាទៅតាមទីផ្សារនិមួយៗ។
ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Pro 5G ដែលនឹងដាក់លក់នៅលើទីផ្សារអឺរ៉ុបនេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 7300 ដែលខុសគ្នាពីស្មាតហ្វូនលក់នៅលើទីផ្សារប្រទេសចិន គឺមានការប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9200+។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានកាមេរ៉ាគោលទំហំ 50MP IMX882 ដែលខុសពីម៉ូដែលលក់នៅចិន គឺំមានការប្រើប្រាស់កាមេរ៉ាគោល 50MP IMX890។
Article image
សម្រាប់លក្ខណៈសម្បត្តិមួយចំនួនទៀត គឺមានការប្រើប្រាស់ដូចគ្នា។ Reno 12 Pro ដែលលក់នៅលើទីផ្សារសកល គឺមានអេក្រង់គែមកោងប្រភេទ OLED screen ទំហំ 6.7-អ៊ីង ល្បឿន 120Hz កម្រិត FHD+ 1.5K។ ក្រឡេកទៅលើកាមេរ៉ាស្មាតហ្វូននេះវិញ គឺមានទំហំ 50MP និងទំហំ 8MP ultra-wide camera និងមួយគ្រាប់ទៀតទំហំ 50MP ជា Telephoto camera។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 50MP។ Reno 12 Pro មានថ្មទំហំ 5000mAh និងកម្លាំងសាក 80W SuperVOOC fast charging។
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Pro 5G ត្រូវគេទម្លាយថា នឹងមានដាក់លក់នៅលើទីផ្សារអឺរ៉ុប ជាមួយតម្លៃ 580 យូរ៉ូ