ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី realme GT Neo 6 SE នឹងបង្ហាញវត្តមាននៅថ្ងៃទី 11 ខែមេសា ជាមួយបន្ទះឈីប Snapdragon 7+ Gen 3

ដោយ

Koun Jab Luffy

07 មេសា 2024 02:17 រសៀល

អាន 2 នាទី

Article image
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន realme បានទម្លាយចេញនូវវីដេអូថ្មីមួយ ដែលមានការបង្ហាញពីស្មាតហ្វូនជំនាន់ថ្មី realme GT Neo 6 SE ដោយថែមទាំងបញ្ចេញនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះថែមទៀតផង។ យោងតាមព័ត៌មានថ្មីដែលបញ្ជាក់ពីក្រុមហ៊ុននៅថ្ងៃនេះ បានបង្ហាញនូវកាលបរិច្ឆេតនៃការសម្ពោធស្មាតហ្វូននេះនៅលើទីផ្សារប្រទេសចិនហើយ។
ផ្អែកតាមការទម្លាយនៅលើគណនីផ្លូវការរបស់ក្រុមហ៊ុននេះ ដែលបង្ហោះនៅលើបណ្តាញ Weibo បាននិយាយថ realme GT Neo 6 SE នឹងមានការប្រកាសចេញនៅថ្ងៃទី 11 ខែមេសាខាងមុខនេះហើយ។ ជាមួយនិងការទម្លាយខាងលើនេះ ក្រុមហ៊ុន realme ក៏មានការបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូន realme GT Neo 6 SE នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 7+ Gen 3 ដែលគេស្គាល់ថា ជាបន្ទះឈីប flagship killer grade SoCទៀតផង។
នៅលើស្មាតហ្វូន realme GT Neo 6 SE ក៏មានការបញ្ជាក់ថា នឹងមានការបំពាក់នូវអេក្រង់គែមកោង ហើយនិងមានគែមអេក្រង់ស្តើង ដែលបង្ហាញនូវទំហំអេក្រង់ធំប្រៀបធៀបជាមួយនិងតួខ្លួន។ គួរបញ្ជាក់ថា មុននេះមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូននេះ នឹងមានអេក្រង់ 6.78 អ៊ីង ដែលជាអេក្រង់ BOE 8T LTPO កម្រិត 1.5K resolution ទំហំ 2780x1264pixels និងមានល្បឿន 120Hz refresh rate។ អេក្រង់នេះ ក៏នឹងមានកម្រិត peak brightness 6,000 nits ថែមទៀតផង។
Article image
បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា នៅលើបន្ទះឈីប Snapdragon 7+ Gen 3 នេះ ក៏មានការអមដំណើរដោយរ៉េមទំហំ 16GB LPDDR5x RAM និងមានអង្គចងចាំទំហំ 1TB UFS 4.0 storage។ ស្មាតហ្វូននេះ ក៏មានការបំពាក់នូវថាមពលថ្មទំហំ 5,500mAh ដែលមានការគាំទ្រដោយកម្លាំងសាក 100W fast charging ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី realme GT Neo 6 SE នឹងបង្ហាញវត្តមាននៅថ្ងៃទី 11 ខែមេសា ជាមួយបន្ទះឈីប Snapdragon 7+ Gen 3