
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន MediaTek កំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវបន្ទះឈីប Dimensity 9400+ នៅថ្ងៃទី 11 ខែមេសានេះហើយ។ ទាក់ទងនឹងបន្ទះឈីបេនះដែរ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា បន្ទះឈីបថ្មីនេះ នឹងមានការប្រើប្រាស់នូវ Prime Cortex-X925 Core ដែលមានល្បឿន 3.7GHz ដែលខ្ពស់ៈជាង បន្ទះឈីបD imensity 9400 មុននេះ រត់បានល្បឿន 3.62GHz ប៉ុណ្ណោះ។
ជាមួយគ្នានេះ បើតាមការបែកធ្លាយមួយចេញពីប្រភពដដែលនោះ ក្រុមហ៊ុន vivo គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនជាច្រើនដែលមានបន្ទះឈីប Dimensity 9400+ ដែលនឹងចាប់ផ្តើមពីស្មាតហ្វូនថ្មីរបស់ខ្លួន ម៉ូដែល vivo X200s។ បើមើលទៅលើការបែកធ្លាយចុងក្រោយបំផុតរបស់ស្មាតហ្វូន X200s នេះ បានអះអាងថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់កម្រិត 1.5K និងកាមេរ៉ាក្រោយ 3 គ្រាប់ដែលមានទំហំ 50MP ហើយនឹងមាន telephoto lens ព្រមទាំងទ្រទ្រង់ជាមួយនូវមុខងារ macro ថែមទៀតផង។ ស្មាតហ្វូននេះ ក៏មានមុខងារ wireless charging និង ultrasonic fingerprint scanner ផងដែរ។

អ្នកទម្លាយ Digital Chat Station នៅមិនទាន់ទម្លាយអំពីកាលបរិច្ឆេទនៃការបង្ហាញសម្រាប់ស្មាតហ្វូន Vivo X200s នោះ ទេ ដោយក្រុមហ៊ុន vivo បានត្រៀមបង្ហាញស្មាតហ្វូន X200 Ultra ជាមួយនឹងស្មាតហ្វូនថ្មីរបស់ខ្លួន ដែលអាចជាស្មាតហ្វូនត្រកូល “S” versions នេះដែរ ដែលមានដូចជា ម៉ូដែល X200 Pro ឬ X200 Pro Mini។ ក្រៅពីក្រុមហ៊ុន vivo នោះ បន្ទះឈីប Dimensity 9400+ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Redmi ក៏ត្រៀមបញ្ចេញនូវថេប្លេត Redmi ជាមួយនឹងបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន MediaTek ផងដែរ៕
