
ថ្មីៗនេះ ស្មាតហ្វូន Xiaomi ថ្មីមួយ ដែលមានលេខម៉ូដែល 24053PY09C ត្រូវបានគេបញ្ជាក់ថា គឺបានទទួលនូវការអនុម័តចេញពីស្ថាប័ន MIIT របស់ប្រទេសចិន រួចរាល់ហើយ។ ស្មាតហ្វូននេះត្រូវបានពាក្យចចាមអារ៉ាមជាច្រើន បានដាក់ការសង្ស័យថា គឺជាម៉ូដែល Xiaomi Civi 4 ដែលជាស្មាតហ្វូនមួយមានការផ្តោតខ្លាំងទៅលើយុវតី។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Civi របស់ Xiaomi គឺផ្តោតទៅលើទីផ្សាររបស់ចិន។ នៅថ្ងៃនេះ បើតាមការអភិវឌ្ឍថ្មីមួយ បានទម្លាយថា ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងឈ្មោះហៅថា Xiaomi 14 Lite ។
មិនខុសពីមុននោះទេ នៅពេលនេះ មានស្មាតហ្វូនថ្មីនេះ មានលេខកូដ 24053PY09I ក៏បានបង្ហាញខ្លួននៅលើបញ្ជី BIS នៅក្នុងប្រទេសឥណ្ឌាផងដែរ។ សម្រាប់លេខម៉ូដែលថ្មីនេះ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន 24053PY09C ដែលទទួលបានវិញ្ញាបនបត្រនៅលើ CMIIT អញ្ចឹងដែរ។ មានការបង្ហាញថា ម៉ូដែលនេះ គឺជាស្មាតហ្វូន rebrand ចេញពី Civi 4 ហើយក៏នឹងមានគម្រោងក្នុងការបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ឥណ្ឌាផងដែរ។

គួររំលឹកផងដែរថា កន្លងមក ស្មាតហ្វូន Xiaomi Civi 2 ដែលបង្ហាញខ្លួននៅលើទីផ្សារសកល គឺមានឈ្មោះហៅថា Xiaomi 13 Lite ផងដែរ។ ដូចនេះ សម្រាប់ព័ត៌មាននេះ គឺពិតជាអាចទៅរួចដែលស្មាតហ្វូន Civi 4 នេះ នឹងមានឈ្មោះហៅថា Xiaomi 14 Lite នៅក្នុងប្រទេសឥណ្ឌា។ សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្ហាញនូវស្មាតហ្វូន Xiaomi 11 Lite NE 5G កាលពីខែតុលាឆ្នាំ 2021។ ក្រុមហ៊ុននេះ ក៏បានបន្តប្រកាសចេញនូវស្មាតហ្វូន “Lite” នៅក្នុងឆ្នាំនេះផងដែរ។ សម្រាប់ជំនាន់ថ្មីដូជជា Xiaomi 12 Lite និង Xiaomi 13 Lite ក៏បានបង្ហាញខ្លួននៅលើទីផ្សារជាច្រើនផងដែរ។ ដូច្នេះផ្អែកតាមបទពិសោធន៌កន្លងមក ក្រុមហ៊ុននេះអា ចនឹងនាំយកនូវស្មាតហ្វូនថ្មីនេះទៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ។

បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូន Xiaomi Civi 4 នេះគឺមានអេក្រង់គែមកោង curved-edge OLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution, 120Hz refresh rate និងកាមេរ៉ាភ្លោះខាងមុខជាមួយនឹងភ្លើង LED Flash ថែមទៀត។ សម្រាប់ផ្នែកខាងក្រោយវិញនោះវានឹងមានកាមេរ៉ា Lecia-engineered 50-megapixel main ជាមួយនឹងមុខងារ OIS ផងដែរ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 90W fast charging ថែមទៀត៕
