ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series ត្រូវបានគេទម្លាយថា នឹងផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនៅខែកញ្ញាខាងមុខ

ដោយ

Koun Jab Luffy

30 មករា 2024 09:17 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ គឺនៅសល់រយៈពេលជាច្រើនខែទំរាំដល់ព្រឹត្តិការណ៌ប្រកាសចេញនូវស្មាតហ្វូន Xiaomi 15 series។ ប៉ុន្តែមួយរយៈនេះ ព័ត៌មានថ្មីៗ និងរបាយការណ៍ថ្មីៗជាច្រើនរបស់ស្មាតហ្វូន ចាប់ផ្តើមមានការបានបែកធ្លាយនៅលើអនឡាញជាបណ្តើរៗហើយ។ យោងតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុត នៅថ្ងៃនេះ បានបន្តទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីនេះហើយ។
ព័ត៌មានខាងលើនេះ ត្រូវបានចែករំលែកចេញពីអ្នកទម្លាយមួយរូបដែលមានឈ្មោះថា Smart Pikachu បង្ហោះនៅលើបណ្តាញសង្គម Weibo។ ការបែកធ្លាយថ្មីនេះ ត្រូវបានគេមើលឃើញថា បានចែករំលែកនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ។ បើមើលទៅលើការបង្ហោះនៅលើអនឡាញនេះ បានបង្ហាញថា ស្មាតហ្វូន Xiaomi 15 series នេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 SoC ដែលជាបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm ថែមទៀតផង។
Article image
សូមជំរាបថា បើមើលទៅខែធ្នូឆ្នាំ 2023 នេះ ការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station ក៏បានអះអាងដែរថា ស្មាតហ្វូន Xiaomi 15 នេះ អាចនឹងមានអេក្រង់ទំហំ 6.36-អ៊ីងជាប្រភេទកញ្ចក់ OLED គាំទ្រជាមួយនឹងល្បឿនរត់បាន 120Hz refresh rate។ ស្រដៀងគ្នានេះផងដែរ ការបែកធ្លាយចុងក្រោយបំផុតនេះចេញពី Smart Pikachu ក៏មានការបន្ថែមទៀទថា អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 នេះ អាចនឹងមានកម្រិតភាពច្បាស់ 1.5K resolution ថែមទៀតផង។
Article image
នៅក្នុងការបែកធ្លាយកាលពីមុននេះ មានការទម្លាយអំពីការសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 នេះផងដែរ ដោយអាចចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ។ ផ្អែកលើព័ត៌មាននេះ មានការរំពឹងថា ការនាំចេញស្មាតហ្វូនថ្មីនេះ គឺចាប់ផ្តើមនៅដើមខែតុលាខាងមុខ។ គួរបញ្ជាក់ថា ស្មាតហ្វូន Xiaomi 14 series នេះ ត្រូវបានក្រុមហ៊ុននេះ គឺមានប្រកាសជាលើកដំបូងបំផុតនៅក្នុងទីផ្សាររបស់ចិននៅក្នុងខែតុលាឆ្នាំ 2023 នេះ។ យើងអាចរំពឹងថា កាលបរិច្ឆេទនៃការ បង្ហាញស្មាតហ្វូនថ្មីនេះ ក៏អាចនឹងប្រារព្ធឡើងដូចគ្នានឹងម៉ូដែលមុនៗផងដែរ៕
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series ត្រូវបានគេទម្លាយថា នឹងផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនៅខែកញ្ញាខាងមុខ