
យោងតាមព័ត៌មានថ្មីៗនេះ បានអោយដឹងថា Xiaomi នៅពេលនេះ បាននឹងកំពុងតែរៀបចំនូវការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនហើយខណៈដែលពេលនេះ មានដំណឹងថ្មីថា ក្រុមហ៊ុន Xiaomi នឹងមានការពង្រីកថាមពលថ្មកាន់តែធំជាមុនទៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ Compact Xiaomi 16 ទៀតផង។ យោងតាមការបែកធ្លាយថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រែទៅលើផ្នែកជាច្រើនដូចជា ថាមពលថ្ម ភាពធន់ និងកាមេរ៉ាជាដើម។
ជាមួយនិងការសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននៅខែនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលមួយនៅក្នុងចំណោមម៉ូដែលប្រណិតៗជាច្រើន ដែលអាចប្រជែងនៅលើទីផ្សារ។ បើតាមការទម្លាយចេញពីលោក Yogesh Brar នៅថ្ងៃនេះ គឺបានចែករំលែកនូវព័ត៌មានថ្មីៗរបស់ Xiaomi 16 ហើយដោយបង្ហើបថា ម៉ូដែលនេះ គឺមានការផ្លាស់ប្តូរខ្លាំងប្រៀបធៀបជាមួយនិងស្មាតហ្វូន Xiaomi 15 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។
ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite 2 ឬ Snapdragon 8 Elite Gen 5។ បើតាមព័ត៌មានមុននេះ បាននិយាយថា Xiaomi 16 Series នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលនឹងមានការប្រើប្រាស់នូវឈីបជំនាន់ថ្មីនេះ ខណៈដែលស្មាតហ្វូន OnePlus 15 គឺជាម៉ូដែលបន្ទាប់គ្រោងនឹងមានវត្តមាននៅខែក្រោយ។

ស្មាតហ្វូន Xiaomi 16 នេះ ត្រូវបានគេរាយការណ៌ថា នឹងមានថ្មទំហំ 7,000mAh គាំទ្រដោកម្លាំងសាក 100W wired ខណៈដែលជំនាន់មុនប្រើត្រឹមតែ 90W ប៉ុណ្ណោះ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះក៏មានបច្ចេកវិទ្យាសាកកម្លាំង 50W wireless។ និយាយពីភាពធន់វិញស្មាតហ្វូននេះ គឺមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យា IP69 សម្រាប់ការពារទឹក និងធូលីកម្រិតធ្ងន់ជាងម៉ូដែលប្រណិតៗផ្សេងៗថែមទៀតផង។

ទាក់ទងនឹងកាមេរ៉ាវិញនៅលើស្មាតហ្វូន Xiaomi 16 នេះ គឺមានកាមេរ៉ាបំពាក់នូវកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP Omnivision និងទីពីរទំហំ 50MP ultra-wide ហើយនិងទីបី 50MP JN5 telephoto។ ស្មាតហ្វូន Xiaomi 16 មានអេក្រង់ទំហំ 6.3-អ៊ីង OLED តូចជាងម៉ូដែលមុនទំហំ 6.32 អ៊ីង។ ទំហំអេក្រង់នេះ ត្រូវបានគេនិយាយថា នឹងប្រជែងជាមួយ iPhone 17, Galaxy S25 និងម៉ូដែលប្រណិតៗមួយចំនួនទៀតដែលមានវត្តមាននៅឆ្នាំ 2025 នេះ។
