
នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយបន្ទាប់ពីការដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនកាលពីម្សិលមិញរួចមក។ យោងតាមករបង្ហោះនៅលើបណ្តាញសង្គមរបស់ Xiaomi បានបង្ហាញនូវរូបភាពផ្សព្វផ្សាយថ្មីមួយ ដោយសសេរថា “All-new Xiaomi flagship, SEE YOU IN 2026” ។
ជាមួយនិងការមកដល់នៃស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi បញ្ជាក់ថា គឺជាបង្ហាញនូវសមត្ថភាពថ្មីមួយទៀតដែលមាននៅលើកាមេរ៉ាស្មាតហ្វូនស៊េរីថ្មីរបស់ Xiaomi ដោយម៉ូដែលនេះ គឺមានការសហការជាមួយក្រុមហ៊ុនកាមេរ៉ា Leica Camera AG ដែលមានការអភិវឌ្ឍថ្មីៗជាច្រើនទៅលើកាមេរ៉ា ហើយថែមទាំងបាននាំមកនូវប្រព័ន្ធកាមេរ៉ាថ្មី ខ្លាំងប្រកបដោយគុណភាពខ្ពស់ទៀតផង។ នៅក្នុងនោះ ក្រុមហ៊ុន Xiaomi បានសសេរថា ការបង្ហាញវត្តមាននឹងមកដល់នៅឆ្នាំ 2026។

សូមជំរាបថា នៅលើរូបភាពថ្មីនេះ គឺមិនមានការបញ្ជាក់់ពីស្មាតហ្វូនថ្មីនេះច្បាស់លា់នៅឡើយទេ ប៉ុន្តែ Xu Fei, ដែលអគ្គនាយករង និងជា CMO របស់ Xiaomi Group បានបញ្ជាក់ច្បាស់ថា រូបភាពខាងលើនេះ គឺជាព្រឹត្តិការ បង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra។ ស្មាតហ្វូន Xiaomi 17 Ultra ថ្មីនេះ គឺមានជម្រើស ពណ៌ស ពណ៌ខ្មៅ ពណ៌ស្វាយ និងពណ៌ថ្មី ពណ៌បៃតង។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.9 អ៊ីង មានគែមទាំងប 4 កោង និងមានគែមអេក្រង់តូចមែនទែន

ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1 អ៊ីងរបស់ Leica និងមានឡែនទំហំ 200MP ជាប្រភេទ optical zoom lens គាំទ្រដោយសិនស័រ 1/1.4 អ៊ីង Periscope Sensor។ ទៅលើកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូននេះដំណើរការនៅលើឈីប Snapdragon 8 Elite Gen 5 រ៉េម LPDDR5X និងអង្គចងចាំ UFS 4.1 storage។ ស្មាតហ្វូននេះមានថ្មទំហំ 6800mAh កម្លាំងសាក 90W wired fast charger និង 50W wireless charging ក៏ដូចជា 22.5W wired និង 20W wireless reverse charging ផងដែរ។
