ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro នឹងមានកាមេរ៉ាទំហំ 200MP ចំនួន 2 គ្រាប់ រួមនិងថាមពលថ្មទំហំ 7,000mAh

ដោយ

ជុំ ប៉េងលីន

18 មីនា 2026 07:41 ព្រឹក

អាន 2 នាទី


កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Pro series នៅខែកញ្ញា។ នៅពេលនេះ ទើបតែខែមីនាទេ មានលេចចេញនូវព័ត៌មានថ្មីពីជំនាន់ថ្មីរបស់ស្មាតហ្វូននេះហើយ ដោយថែមទាំងបញ្ជាក់ថា នឹងមកដល់នៅពេលដូចគ្នានេះថែមទៀតផង។ ខណៈដែលការប្រកាសនៅលើសល់ពេលយូរទៀតនោះ នៅពេលនេះ មានការទម្លាយនូវព័ត៌មានដំបូងពីស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro នៅលើអនឡាញហើយ។
Article image
លេចចេញព័ត៌មានសំខាន់ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro ហើយ! កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Pro series នៅខែកញ្ញា។ នៅពេលនេះ ទើបតែខែមីនាទេ មានលេចចេញនូវព័ត៌មានថ្មីពីជំនាន់ថ្មីរបស់ស្មាតហ្វូននេះហើយ ដោយថែមទាំងបញ្ជាក់ថា នឹងមកដល់នៅពេលដូចគ្នានេះថែមទៀតផង។ ខណៈដែលការប្រកាសនៅលើសល់ពេលយូរទៀតនោះ នៅពេលនេះ មានការទម្លាយនូវព័ត៌មានដំបូងពីស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro នៅលើអនឡាញហើយ។
ផ្អែកតាមការចែកចាយរបស់អ្នកទម្លាយ Digital Chat Station បាននិយាយថា Xiaomi 18 Pro អាចនឹងមានថាមពលថ្មទំហំ 7,000mAh ឬធំជាងេនះ ដែលទំហំនេះ គឺធំជាងជំនាន់មុន Xiaomi 17 Pro មានថ្មទំហំត្រឹមតែ 6,300mAh។ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការតម្លើងនូវបច្ចេកវិទ្យាសាក wireless charging និងសិនស័រ ultrasonic រួមនិងប្រព័ន្ធការពារជំរាបទឹកពេញលេចផងដែរ។

Article image
អ្នកទម្លាយរូបនេះ បានបន្ថែមថា នៅលើ Xiaomi 18 Pro អាចនឹងមានកាមេរ៉ាទំហំ 200MP ចំនួនពីរគ្រាប់ ដោយមួយគ្រាប់ជាកាមេរ៉ាគោលទំហំ 200MP និងមួយគ្រាប់ទៀតទំហំ 200MP ដែរ តែជា Periscope Telephoto។ ប្រៀបធៀបជាមួយនិងម៉ូដែលមុន គឺមានទំហំត្រឹមតែ 50MP ប៉ុណ្ណោះ។ កន្លងមកធ្លាប់មានការទម្លាយថា ក្រុមហ៊ុន Xiaomi នឹងនៅតែប្តប្រើប្រាស់អេក្រង់ខាងក្រោយដួចម៉ូដែល Xiaomi 17 Pro Series អញ្ចឹង។ សម្រាប់ម៉ូដែលថ្មីនេះ គឺអាចនឹងមានការប្រើប្រាស់បន្ទះឈីបថ្មីរបស់ Qualcomm ដែលគេជឿជាក់ថា គឺជា Snapdragon 8 Elite Gen 6 SoC។
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro នឹងមានកាមេរ៉ាទំហំ 200MP ចំនួន 2 គ្រាប់ រួមនិងថាមពលថ្មទំហំ 7,000mAh