ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO, Honor និង Sony រួមនិង Huawei SmartWatch ឈ្នះបានពានរង្វាន់ EISA 2024

ដោយ

Koun Jab Luffy

29 សីហា 2024 08:09 ព្រឹក

អាន 2 នាទី

Article image
Sony Xperia 1 VI ដែលជាស្មាតហ្វូនជំនាន់ថ្មីមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុនមានសមត្ថភាពខ្ពស់បំផុតនោះ ត្រូវបានស្ថាប័ន EISA បញ្ជាក់ថា បានទទួលនូវពានង្វាន់ជាស្មាតហ្វូនសម្រាប់អ្នកបង្កើតថ្មីដ៏អស្ចារ្យបំផុតឆ្នាំ 2024-2025 នេះ។
ការផ្តល់ជូននូវពានរង្វាន់នោះ គឺត្រូវបានធ្វើឡើងដោយសមាគមន៍អ្នកជំនាញរូបភាព និងសំឡេង (Expert Imaging and Sound Association)។ សម្រាប់ឆ្នាំនេះ ស្ថាប័ន្ធនេះ ទើបតែប្រកាសនូវក្រុមហ៊ុនចំនួន 6 នៅក្នុងផ្នែកស្មាតហ្វូន (Mobile Devices) ដែលបានឈ្នះពានរង្វាន់នេះ។ ក្រុមហ៊ុនទាំងនោះ មានដូចជា Honor, OPPO និង Huawei ជាមួយនឹងស្មាតហ្វូន Xperia flagship ជាដើម។
Article image
បើតាមការបញ្ជាក់ពីស្ថាប័នខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor 200 Pro គឺជាស្មាតហ្វូនដ៏ល្អបំផុត ហើយស្មាតហ្វូន OPPO Reno12 Pro គឺជាស្មាតហ្វូន AI ដ៏ល្អបំផុត ខណៈពេលដែលស្មាតវ៉ចម៉ូដែល Huawei Watch 4 Pro Space Edition គឺទទួលបាននូវពានរង្វាន់ស្មាតវ៉ចល្អបំផុតផងដែរ។
Article image
សម្រាប់ស្មាតហ្វូន Xperia 1 VI ត្រូវបានក្លាយជាស្មាតហ្វូនចុងក្រោយបំផុត សម្រាប់អ្នកបង្កើតមាតិកា ("ultimate smartphone for creators")។ ស្មាតហ្វូននេះមានការបំពាក់មកជាមួយនឹងកាមេរ៉ា 3 គ្រាប់ ដែលមានការគាំទ្រនូវប្រព័ន្ធកាមេរ៉ា Zeiss optics និង Exmor T* coating ថែមទៀតផង។ សម្រាប់កាមេរ៉ានេះ គឺមានមួយបំពាក់នូវសិនស័រទំហំ 12MP telephoto lens មានការគាំទ្រជាមួយនឹង 3.5x-7.1x continuous optical zoom ផងដែរ។ បន្ថែមពីនេះ ក៏មានបំពាក់នូវ Speakers ននិង Active Use Score ដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។
ចំពោះស្មាតហ្វូន Honor 200 Pro នេះ ក៏មានទាក់ទាញភ្នែកពីគណៈកម្មាធិការ ហើយក៏ឈ្នះនូវពានរង្វាន់ជាច្រើនជាមួយនឹងការឌីស្សាញកាមេរ៉ាខាងក្រោយ 3 គ្រាប់ដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត។ កាមេរ៉ានេះ ក៏មានបំពាក់នូវ  Portrait mode ផងដែរ។ ស្មាតហ្វូន AI ដែលឈ្នះនូវពានរង្វាន់ Mobile Devices ហើយយើងនឹងឃើញនូវស្មាតហ្វូននេះ នឹងបង្ហាញខ្លួនវត្តមាននៅក្នុងពេលឆាប់ៗនេះ។
Article image
ត្រឡប់មកមើលស្មាតហ្វូន Reno12 Pro នេះវិញ ត្រូវបានគេបញ្ជាក់ថា មានបំពាក់នូវមុខងារ  AI Eraser 2.0 ដែលមានសមត្ថភាពអាចធ្វើការលុបចោលនូវ objects ដែលអ្នកមិនចង់បាន ខណៈពេលដែលមុខងារ Clear Face អាចបង្កើនទៅលើភាពច្បាស់ និងកាត់បន្ថយនូវការខូចទ្រង់ទ្រាយនៃរូបភាពថែមទៀត។ ស្មាតវ៉ច
Article image
Huawei Watch 4 Pro នេះ ក៏ក្លាយជានាឡិកាដ៏អស្ចារ្យជាមួយនឹងការប្រើប្រាស់នូវគែម Dual-color nano-crystalline ceramic bezel៕
ស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO, Honor និង Sony រួមនិង Huawei SmartWatch ឈ្នះបានពានរង្វាន់ EISA 2024