ស្វែងរកពួកយើង:

ស្មាតហ្វូនជំំនាន់ថ្មី Galaxy S24 FE នឹងមានលក់នៅអាមេរិកជាមួយតម្លៃចាប់ពី 649 ដុល្លារ

ដោយ

Koun Jab Luffy

23 កញ្ញា 2024 12:49 ថ្ងៃត្រង់

អាន 2 នាទី

Article image
ជាមួយនិងវត្តមានស្មាតហ្វូនមូដែល Fan Edition របស់ Samsung ដែលនឹងមានការប្រកាសចេញនៅឆ្នាំនេះ ត្រូវបានដឹងច្បាស់ហើយថា គឺជាម៉ូដែល Galaxy S24 FE។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងសម្ពោធជាផ្លូវការណ៍ឆ្នាំនេះហើយ ខណៈដែលព័ត៌មានលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះក៏ត្រូវបានគេទម្លាយចេញស្ទើរតែទាំងស្រុងហើយមកដល់ពេលនេះ។ ថ្មីៗនេះក៏មានការទម្លាយចេញនូវតម្លៃរបស់ស្មាតហ្វូននេះនៅលើទីផ្សារអឺរ៉ុនើងដែរ។
នៅថ្ងៃនេះ យោងតាមរបាយការណ៌ថ្មីចេញ SmartPrix មានការទម្លាយនូវតម្លៃស្មាតហ្វូនម៉ូដែលពិសេសនេះនៅលើទីផ្សារអាមេរិកថែមទៀតហើយ។ ផ្អែកតាមអ្នកទម្លាយ OnLeaks បានអោយដឹងថា ស្មាតហ្វូន Galaxy S24 FE នឹងមានតម្លៃខ្ពស់ជាងជំនាន់មុន។ សម្រាប់ស្មាតហ្វូនដែលមានទំហំ 128GB គឺនឹងមានតម្លៃចាប់ពី $649 ដុល្លារ ខណៈដែលស្មាតហ្វូនទំហំ 256GB នឹងមានតម្លៃចាប់ពី $709។ តម្លៃនេះ គឺខ្ពស់ជាងជំនាន់មុន $50 ដុល្លារ។ ការបង្ហាញវត្តមាន Galaxy S23 FE គឺមានតម្លៃត្រឹមតែ $599 ដុល្លារប៉ុណ្ណោះ។
Article image
គួរបញ្ជាក់ផងដែរ បើតាមការបញ្ជាក់កន្លងមក Galaxy S24 FE មានអេក្រង់ទំហំធំដល់ទៅ 6.7-អ៊ីង ប្រៀបធៀបជាមួយនិងជំនាន់មុនទំហំត្រឹមតែ 6.4-អ៊ីងប៉ុណ្ណោះ។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ឬបន្ទះឈីប Exynos 2400 ដែលដូចគ្នាជាមួយនិងបន្ទះឈីបដែលមានការប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 series ដែលបង្ហាញវត្តមានកាលពីដើមឆ្នាំនេះអញ្ចឹង។ ប៉ុន្តែសម្រាប់ Exynos ដែលមាននៅលើ S24 FE ត្រូវគេរំពឹងថា នឹងមានល្បឿនយឺតជាងឈីបដែលមាននៅលើ S24។ ស្មាតហ្វូនដែលប្រើប្រាស់ឈីបអាចនឹងមានលក់នៅលើទីផ្សារអឺរ៉ុប និងអាស៊ី។
Article image
សម្រាប់ទីផ្សារអាមេរិក ស្មាតហ្វូន Galaxy S24 FE មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon ហើយឈីបនេះ ក៏នឹងមានល្បឿនយឺតជាងឈីបដូចគ្នាដែលប្រើប្រាស់នៅលើស្មាតហ្វូនរបស់ Samsung នាពេលកន្លងមកដូចគ្នា។ និយាយពីកាមេរ៉ាថតនៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8MP telephoto និង 12MP ultrawide ខណៈដែលកាមេរ៉ាមុខទំហំ 10MP។
ស្មាតហ្វូនជំំនាន់ថ្មី Galaxy S24 FE នឹងមានលក់នៅអាមេរិកជាមួយតម្លៃចាប់ពី 649 ដុល្លារ