ស្វែងរកពួកយើង:

ស្មាតហ្វូនដំបូងបំផុតដែលបំពាក់បន្ទះឈីប Snapdragon 8 Gen 4 នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែតុលាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

04 ឧសភា 2024 02:44 រសៀល

អាន 2 នាទី

Article image
Snapdragon 8 Gen 4 ដែលជាបន្ទះឈីប flagship mobile processor ជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ត្រូវគេរំពឺងថានឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះហើយ។ ស្របពេលជាមួយគ្នានេះ ការបែកធ្លាយជាច្រើនអំពីលក្ខណៈសម្បត្តិ និងសមត្ថភាពរបស់បន្ទះឈីបថ្មីនេះ ក៏ត្រូវបានគេមើលឃើញថា បានបែកធ្លាយអស់ពេលជាច្រើនខែហើយនោះ របាយការណ៍ថ្មីមួយក៏បានទម្លាយអំពីបន្ទះឈីបនេះនៅលើ benchmark ថ្មីផងដែរ។
ការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station s បានបញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់បន្ទះឈីប 8 Gen 4 នេះ។ ព័ត៌មានលម្អិតថ្មី ដែលចែករំលែកអំពីអ្នកទម្លាយនេះបានទម្លាយអំពី version ថ្មីចុងក្រោយបំផុតនៃបន្ទះឈីប Snapdragon 8 Gen 4 ដែលដំណើរការជាមួយ “2+6” core architecture។ សម្រាប់ “2” គឺសម្រាប់ high-performance cores ដែលមាន clock speeds រត់បានចាប់ពី 3.6 GHz ទៅ 4.0 GHz។ សម្រាប់ “6” cores ទៀត គឺជា efficiency cores។ បន្ទះឈីបនេះមានពិន្ទុ 2,700 នៅក្នុងការតេស្ត single-core និងពិន្ទុ  10,000 នៅក្នុងការតេស្ត multi-core នៅលើ Geekbench 6 ផងដែរ។
សម្រាប់ស្មាតហ្វូនដំបូងបំផុតដែល នឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងពាក់កណ្តាលខែតុលានេះ។ ក្រុមហ៊ុន Xiaomi និង OnePlus អាចនឹងក្លាយជាក្រុមហ៊ុនមុនគេដែលនឹងប្រើប្រាស់នូវបន្ទះឈីប Processors ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm។ បើតាមដំណឹងកន្លងមកបាននិយាយាថា ក្រុមហ៊ុន Xiaomi នឹងបង្ហាញនូវស្មាតហ្វូន Xiaomi 15 series នៅក្នុងខែតុលានេះហើយ ដោយម៉ូដែលនេះ អាចនឹងក្លាយជាស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ដំបូងគេបំផតុ។ ក្រុមហ៊ុន OnePlus នឹងបំពាក់នូវបន្ទះឈីបនេះនៅលើស្មាតហ្វូនថ្មី OnePlus 13 ផងដែរ៕