ស្វែងរកពួកយើង:

ស្មាតហ្វូនថ្ម 10,000mAh ដំបូងបំផុតរបស់ពិភពលោក អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026

ដោយ

Koun Jab Luffy

21 កក្កដា 2025 10:06 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station នាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្នាក់កណ្តាលមួយ ដែលមានថាមពលថ្មទំហំ 10,000mAh បច្ចុប្បន្ននេះស្ថិតនៅក្នុងការធ្វើតេស្តហើយ ដោយម៉ូដែលថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខាងមុខនេះថែមទៀតផង។ ផ្អែកលើការបែកធ្លាយខាងលើនេះ ប្រសិនបើក្លាយជាការពិតនោះ នេះគឺជាលើកដំបូងបំផុតដែលមានស្មាតហ្វូនបំពាក់នូវថាមពលថ្មធំបែបនេះ។
បើទោះបីជាប្រភពនេះ មិនទាន់បានបញ្ជាក់អំពីម៉ាកយីហោនៃស្មាតហ្វូននេះ ក៏ដោយសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងជាផលិតផលថ្មីរបស់ក្រុមហ៊ុន realme ដែលកាលពីពេលមុននេះ បានបង្ហាញថា ម៉ូដែលនេះ នឹងមានថាមពលថ្មដល់ទៅ 10,000mAh។ ការបង្កើនទៅលើថាមពលថ្មធំរបស់ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា គឺមានពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាថ្ម Silicon-Carbon Negative Electrode។
Article image
បើប្រៀបធៀបជាមួយនឹងថាមពលថ្មពីមុន Graphite នោះ មានកម្រិត 372mAh នៅក្នុងមួយក្រាម ខណៈការប្រើប្រាស់នូវថ្មប្រភេទ Silicon-Carbon អាចបង្កើនដល់ទៅ 4,200mAh ក្នុងមួយក្រាម។ ចំពោះថាមពលថ្មនៃស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន realme នេះ ត្រូវបានគេបញ្ជាក់ថា គឺមានការប្រើប្រាស់នូវកម្រិត Silicon ratio កម្រិត 10% និងមានដង់ស៊ីតេថាមពលថ្មដល់ទៅ 887Wh/L។ ស្មាតហ្វូនដែលមានការបំពាក់នូវថាមពលថ្មទំហំ 10,000mAh នេះត្រូវគេរពឹងថា អាចនឹងមានកម្រាស់ 8.5mm៕
ស្មាតហ្វូនថ្ម 10,000mAh ដំបូងបំផុតរបស់ពិភពលោក អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026