ស្វែងរកពួកយើង:

ស្មាតហ្វូនថ្មីមួយដែលបានបង្ហាញវត្តមាននៅលើស្ថាប័ន MIIT ត្រូវបានគេសង្ស័យថា គឺជាសមាជិកថ្មីនៃ Huawei Nova 12 series

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 11:34 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ មានស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុន Huawei ដែលមានលេខម៉ូដែល FIN-AL60a ត្រូវបានគេប្រទះឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន MIIT certification របស់ប្រទេសចិន។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេសង្ស័ថា គឺជាម៉ូដែលមួយស្ថិតនៅក្នុងស្រឡាយស្មាតហ្វូន Huawei Nova 12 smartphone នេះបើតាមការផ្អែកទៅលើលេខម៉ូដែល។ ខណៈពេលនេះ ក្រុមហ៊ុន Huawei គឺមានការផ្តោតខ្លាំងបំផុតទៅលើស្មាតហ្វូនជំនាន់ថ្មី P70 series ប៉ុន្តែក្រុមហ៊ុននេះ ក៏បានបន្តធ្វើការងារនៅលើម៉ូដែលថ្នាក់កណ្តាលនៃ Nova series ផងដែរ។
នៅលើបញ្ជីស្ថាប័ន MIIT បានបង្ហាញថា ស្មាតហ្វូនដែលមានលេខម៉ូដែល FIN-AL60a ថ្មីនេះ គឺមានតែម៉ូដែល 4G ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា មានលេខម៉ូដែលស្រដៀងគ្នាជាមួយលេខម៉ូដែល FIN-AL60 របស់ស្មាតហ្វូនម៉ូដែល Huawei Nova 12 Liteអញ្ចឹងដែរ។ ដូច្នេះផ្អែកតាមរូបភាពខាងលើនេះ គេសន្និដ្ឋានថា គឺជាស្មាតហ្វូនម៉ូដែលថ្មីមួយស្ថិតនៅក្នុងត្រកូល Nova 12 lineup។ ទាក់ទងនឹងមានព័ត៌មានថ្មីនេះ គឺនៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅនៅឡើយទេ។ ស្មាតហ្វូននេះអាចជាម៉ូដែលថ្មីនៃ Nova 12 series ដែលនឹងមានការចាប់អារម្មណ៌បំផុត។ នៅពេលនេះ Nova 12 Lite គឺជាម៉ូដែលមួយនៃត្រកូលស្មាតហ្វូននេះ ដែលមានតម្លៃទាបជាងគេ។
Article image
Nova 12 Lite មានអេក្រង់ទំហំ 6.7-អ៊ីង FHD+ OLED display ល្បឿន 120Hz refresh rate និងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យា P3 color gamut ដែលគាំទ្រដំណើរការបង្ហាញចេញបានរលូនបំផុត។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាស្កែនម្រានដៃនៅលើអេក្រង់ និងមានការបំពាក់នូវបន្ទះឈីប Snapdragon 778G 4G ហើយនិងមានអង្គចងចាំទំហំ 256GB ឬ 512GB ព្រមទាំងរត់នៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS 4 ទៀតផង។
Article image
ស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultrawide lens និងមួយទៀតជា macro camera ខណៈដែលកាមេរ៉ាមុខទំហំ 60MP មានសមត្ថភាពអាចថតបានកម្រិត 4K video និង slow-motion ទៀតផង។ ស្មាតហ្វូនថ្មីនេះមានថ្មទំហំ 4500mAh គាំទ្រនូវកម្លាំងសាក 66W fast charging មានសមត្ថភាពអាចសាកថ្ម 60% ចំណាយពេលត្រឹមតែ 15 នាទី និង 100% ប្រើប្រាស់ពេល 31 នាទីប៉ុណ្ណោះ។
ស្មាតហ្វូនថ្មីមួយដែលបានបង្ហាញវត្តមាននៅលើស្ថាប័ន MIIT ត្រូវបានគេសង្ស័យថា គឺជាសមាជិកថ្មីនៃ Huawei Nova 12 series