
កាលពីថ្ងៃទី 26 ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនបត់បានថ្មីរបស់ខ្លួនម៉ូដែល Mate X6 នៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានការប្រើប្រាស់នូវអេក្រង់មានទំហំធំជាងជំនានៈមុន ហើយនិងមានការឌីស្សាញប្រព័ន្ធកាមេរ៉ាខាងក្រោយ មានរូបរាងកាន់តែប្លែក និងមានការបំពាក់នូវបច្ចេកវិទ្យា AI កាន់តែអស្ចារ្យថែមទៀតផង។
ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 ថ្មីនេះ មានអេក្រង់ខាងក្នុងទំហំ 7.93-អ៊ីង និងអេក្រង់ខាងក្រៅមានទំហំ 6.45-អ៊ីង។ អេក្រង់ស្មាតហ្វូនថ្មីនេះ មានទំហំធំជាងអេក្រង់ស្មាតហ្វូន Mate X5 ដែលមានការប្រើប្រាស់អេក្រង់ខាងក្នុងទំហំត្រឹមតែ 7.85-អ៊ីង និងអេក្រង់ខាងក្រៅមានទំហំត្រឹមតែ 6.4-អ៊ីងប៉ុណ្ណោះ។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូន Mate X6 នេះ គឺមានកម្រិតពន្លឺខ្ពស់ដល់ទៅ 1800 nits និងអាចបង្ហាញចេញបានកម្រិត 2440x1080 pixels resolution, LTPO 2.0 screen solution រួមជាមួយនឹងល្បឿន 120Hz refresh rate ហើយនិង 1440Hz PWM dimming ទៀតផង។

សម្រាប់អេក្រង់ខាងក្រៅវិញនេះ ក៏មានពន្លឺ 2500nits ទំហំ 2440x2240 pixels resolution គាំទ្រនូវកម្រិត LTPO 2.0 display រត់បានជាមួយនឹងល្បឿន 120Hz refresh rate, immersive display solution និងមានបច្ចេកវិទ្យាឆ្លើយតបអេក្រង់ 1440Hz PWM dimming ។
បើមើលទៅលើការឌីស្សាញរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញកញ្ចក់នៅខាងក្រោយជាមួយនឹងការប្រើប្រាស់នូវពណ៌ Nebula Gray shade។ ស្មាតហ្វូនអេក្រង់បានថ្មីនេះ មាន 2 ប្រភេទគឺ Glass panel និង Plain Leather ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មាន 5 ពណ៌ គឺ Gray, White, Red, Sea Blue និង Black ។ តួខ្លួនរបស់ស្មាតហ្វូនថ្មីនេះ គឹមានភាពរឹងមាំមែនទែនជាមួយនឹងអាលុយមីញ៉ូមដែលមានកម្លាំងដល់ទៅ 550MPa ហើយ ក៏មានភាពរឹងមាំជាងមុនដល់ទៅ 37% ថែមទៀតផង។

ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 ថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី HarmonyOS NEXT និងកម្មវិធី AI ជាច្រើនទៀតផង។ អ្នកប្រើប្រាស់អាចរីកជាយជាមួយនឹងការប្រើប្រាស់នូវ Airdrop gesture ក្នុងការចែករំលែកនូវMedia Content ទៅកាន់ឧបករណ៍ផ្សេងទៀតបានទោះបីជានៅក្នុងពេល touch នៅលើអេក្រង់ថែមទៀតផង។ អ្នកប្រើប្រាស់ ក៏អាចប្រើប្រាស់នូវមុខងារ AI Air Shooting gesture ដើម្បីលេងបាល់បោះផងដែរ។
ស្មាតហ្វូន Huawei Mate X6 បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាគោលទំហំ 50MP super light zoom RYYB ដែលទ្រទ្រង់ទៅលើ 10-speed adjustable variable aperture (F1.4-F4.0) ហើយនិងមានមុខងារ OIS ផងដែរ។ សម្រាប់គ្រាប់ទីពីរមានទំហំ 40MP ultrawide-angle shooter, infrared sensor (primary color) ខណៈដែលមានទំហំ 48MP telephoto macro sensor គាំទ្រជាមួយនឹងមុខងារហ៊្សូម 4x optical zoom និង RYYB array ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន Mate X6 នេះ មាន 2 ម៉ូដែល Standard និង Collector’s Edition ។

ស្មាតហ្វូន Huawei Mate X6 និង Mate X6 Collector’s Edition នេះ មាន 2 ទំហំក្នុងការប្រើប្រាស់។ ម៉ូដែល Standard ដែលមានទំហំ 12GB+256GB គឺមានតម្លៃ 12,999 យ៉ន់ ហើយទំហំ 12GB+512GB គឺមានតម្លៃ 13,999 យ៉ន់។ សម្រាប់ស្មាតហ្វូន Collector’s Edition 16GB+512GB យ៉ន់ មានតម្លៃ 14,999 យ៉ន់ និងទំហំ 16GB+1TB មានតម្លៃ 15,999 យ៉ន់៕
