ស្វែងរកពួកយើង:

ស្មាតហ្វូនបត់បានជំនាន់ទី 7 របស់ Samsung ប្រហែលជាមិនបង្ហាញខ្លួនលឿនដូចការរំពឹងទុកនោះទេ!

ដោយ

Koun Jab Luffy

11 មិថុនា 2025 07:39 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីបាននិយាយថា ក្រុមហ៊ុន Samsung នឹងមានការបង្ហាញវត្តមានស្មាតហ្វូនបត់បានជំនាន់ទី 7 របស់ខ្លួនដែលមានដូចជា ម៉ូដែល Galaxy Z Fold 7, Z Flip 7 និង Z Flip 7 FE នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ខាងមុខនេះហើយ។ កាលពីពេលមុននេះ មានការរំពឹងថា ព្រឹត្តិការណ៌នេះ នឹងមានរៀបចំឡើងនៅថ្ងៃទី 4 ខែកក្កដាឆ្នាំ 2025។ ខណៈដែលក្រុមហ៊ុន Samsung មិនទាន់ប្រកាសជាផ្លូវការនូវកាលបរិច្ឆេទជាក់លាក់នោះ នៅពេលនេះ មានការបែកធ្លាយថ្មីមួយក៏និយាយអំពីរឿងនេះផងដេរ។
យោងតាមអ្នកទម្លាយ @Ricciolo1 បានបង្ហោះនៅលើបណ្តាញសង្គម X នោះបង្ហាញថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រកាសនៅពាក់កណ្តាលខែកក្កដានេះ ដែលមានន័យថា យើងប្រហែលជាត្រូវរង់ចាំយូរជាងមុនបន្តិច។ អ្នកទម្លាយរូបនេះបានអះអាងថា ការពន្យារពេលនេះ គឺដើម្បីពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរទៅលើកាមេរ៉ា អេក្រង់ និងកម្រាស់របស់ស្មាតហ្វូននេះបើធៀបជាមួយនឹងស្មាតហ្វូន Z Fold 6។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេដឹងថាពឹងផ្អែកទៅលើស្មាតហ្វូន Galaxy Z Fold Special Edition ដែលមានរូបរាងស្លីមមានកម្រាស់ត្រឹមតែ 4.9mm ប៉ុណ្ណោះ នៅពេលដែលបើកនិងកម្រាស់ 10.6mm នៅពេលដែលបិទ។ ស្មាតហ្វូន Z Fold Special Edition នេះ មានថាមពលថ្មទំហំ 4400mAh ដូចទៅនឹងស្មាតហ្វូន Z Fold 6 អញ្ចឹង។ ស្មាតហ្វូនថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite និង OneUI 8 ផងដែរ។
Article image
នៅក្នុងការបែកធ្លាយថ្មីខាងលើនេះ ក៏មានការបង្ហាញអំពីតម្លៃខ្ពស់ជាងមុនរបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Fold 6 បានបង្ហាញខ្លួនជាមួយនឹងតម្លៃ $1,899 សម្រាប់ទំហំ (12GB+256GB)។ ចំណែកទំហំ 12GB+512GB និង 12GB+1TB គឺមានតម្លៃ $2,019 និង $2,259។ តម្លៃខាងលើនេះ គឺពិតជាខ្ពស់មែនទែនសម្រាប់ស្មាតហ្វូនបត់បាននេះ៕