ស្វែងរកពួកយើង:

ស្មាតហ្វូនស៊រីថ្មី vivo V30 Pro នឹងសម្ពោធជាផ្លូវការឆាប់ៗនេះហើយ បន្ទាប់ពីទទួលស្គាល់ពី Bluetooth SIG

ដោយ

Koun Jab Luffy

11 កុម្ភៈ 2024 11:34 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន vivo បានប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល V30 Lite និង V30 នៅលើទីផ្សារហើយ ដោយនៅសល់មួយម៉ូដែលទៀត vivo V30 Pro នៅមិនទាន់មានការប្រកាសនៅ ឡើយទេ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានការចុះបញ្ជីនៅលើ ស្ថាប័ន Bluetooth certification រួចរាល់ហើយ។
ជាមួយនិងវត្តមាននៅលើបញ្ជី Bluetooth SIG នេះ គេនៅមិនទាន់មានការបញ្ជាក់ថាណាមួយថា V30 Pro នឹងមានការ ប្រកាសចេញនៅថ្ងៃណានោះទេ ដោយគ្រាន់តែមានការបង្ហាញថា ស្មាតហ្វូននេះមានលេខ ម៉ូដែល V2319។ ស្មាតហ្វូន V30 Pro ត្រូវបានគេព្យាករណ៌ថា អាចនឹងជាម៉ូដែលមួយ ដែលមានការ Rebrand ចេញពី S18 Pro ដូចអ្វីដែលក្រុមហ៊ុន vivo ធ្លាប់បានធ្វើជារៀងរាល់ឆ្នាំអញ្ចឹងដែរ។
Article image
ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយការណ៌ថា អាចនឹងមានការបំពាក់នូវអេក្រង់ AMOLED touchscreen ទំហំ 6.78-អ៊ីង បង្ហាញចេញបានទំហំ 1260x2800 និងមានល្បឿន 120Hz។ សម្រាប់កម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូននេះ មានការបំពាក់មកជាមួនូវបន្ទះឈីប MediaTek Dimensity 9200+ SoC រ៉េម 12GB/16GB និងមានអង្គចងចាំទំហំ 256GB/512GB ប្រភេទ UFS 3.1។
Article image
ស្មាតហ្វូន vivo V30 Pro ត្រូវបានគេទម្លាយថា នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រមុខងារទប់លំនឹង OIS និងគ្រាប់ទីពីរមានទំហំ 12MP ហ៊្សូមបាន 2x optical zoom telephoto, ហើយនិងគ្រាប់ទីបីមានទំហំ 50MP ultrawide។ សម្រាប់កាមេរ៉ាមុខ គឺនឹងមានទំហំ 50MP។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ ណ 5,000mAh គាំទ្រនូវកម្លាំងសាក 80W wired charging ហើយនិងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយស្បែកមុខកម្មវីធី Funtouch 14។
ស្មាតហ្វូនស៊រីថ្មី vivo V30 Pro នឹងសម្ពោធជាផ្លូវការឆាប់ៗនេះហើយ បន្ទាប់ពីទទួលស្គាល់ពី Bluetooth SIG