ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Galaxy S25 FE នឹងបំពាក់នូវកាមេរ៉ាមុខ ដែលមានសិនស័រ 12MP

ដោយ

Koun Jab Luffy

16 ឧសភា 2025 09:22 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Galaxy S25 FE របស់ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅក្នុងខែកញ្ញា ឬតុលាឆ្នាំ 2025 ខាងមុខនេះហើយ ដោយម៉ូដែលនេះ នឹងមានការ upgrade កាមេរ៉ា selfie នេះទៅកាន់ទំហំ 12MP ដែលដូចគ្នាទៅនឹងស្មាតហ្វូន S25 series អញ្ចឹងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីរយៈពេល 2 ឆ្នាំនៃការប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 10MP ទៅលើម៉ូដែលមុនៗមក នៅទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ មានគម្រោងក្នុងការប្រើប្រាស់នូវ resolution ខ្ពស់ជាងមុន បើទោះបីជាកាមេរ៉ាខាងក្រោយនៅតែប្រើប្រាស់ទំហំ 50MP មិនមានការផ្លាស់ប្តូរក៏ដោយ។
សូមជំរាបថា ស្មាតហ្វូន Fan Edition (FE) របស់ក្រុមហ៊ុន Samsung នេះ គឺត្រូវបានក្រុមហ៊ុនបំពាក់នូវមុខងារជាច្រើនដូចទៅនឹងស្មាតហ្វូន Flagship ហើយថែមទាំងមានការ upgrade ទៅលើកាមេរ៉ា Selfie ថែមទៀតផង។ យោងតាមការបញ្ជាក់របស់ GalaxyClub មុននេះ បាននិយាយថា នោះ ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងមានកាមេរ៉ាខាងមុខទំហំ 12MP ដែលដូចទៅនឹង resolution របស់ស្មាតហ្វូន Galaxy S25 និង Galaxy S25 Ultra។ ប្រៀបធៀបជាមួយនិងកាមេរ៉ា Selfie ដែលមាននៅលើស្មាតហ្វូន Galaxy S21 FE (32MP, 1/2.74″), Galaxy S23 FE និង Galaxy S24 FE គឺមានការបំពាក់នូវសិនស័រទំហំ  ត្រឹមតែ 10MP ដែលមានទំហំ 1/3.0″ ប៉ុណ្ណោះ។
ស្មាតហ្វូន Galaxy S25 FE នេះ នឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP ដូចគ្នាជមួយនិងកាមេរ៉ាគោលដែលមាននៅលើស្មាតហ្វូន S23 FE និង S24 FE ដែលដាក់លក់មុននេះអញ្ចឹងដែរ។ កាមេរ៉ានេះ ក៏អមមកជាមួយនឹងកាមេរ៉ាទំហំ 12MP ultrawide និង 10MP telephoto ផងដែរ។
Article image
ស្មាតហ្វូនថ្មីនេះ អាចនឹងមានការប្រើប្រាស់ជាមួយនឹងបន្ទះឈីប Exynos 2400e ឬ Dimensity 9400 ហើយនឹងមានអេក្រង់ទំហំ 6.7-អ៊ីង កម្រិត FHD+ AMOLED display ល្បឿន 120Hz refresh rate និងថាមពលថ្មទំហំ 4,900mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យា 45W charging។ ស្មាតហ្វូនស្មាតហ្វូន Galaxy S25 FE នេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ឬតុលាឆ្នាំ 2025 ខាងមុខនេះ។ នៅក្នុងនោះក៏អាចនឹងមានវត្តមានស្មាតហ្វូនបត់បាន Galaxy Z Flip FE ផងដែរ៕
ស្មាតហ្វូនស៊េរីថ្មី Galaxy S25 FE នឹងបំពាក់នូវកាមេរ៉ាមុខ ដែលមានសិនស័រ 12MP