ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី HMD Ridge Pro នឹងបំពាក់អេក្រង់ 6.64-inch ល្បឿន 120Hz ជាមួយថ្មទំហំ 5,000mAh

ដោយ

Koun Jab Luffy

15 មិថុនា 2024 11:47 ថ្ងៃត្រង់

អាន 2 នាទី

Article image
HMD Global ដែលជាក្រុមហ៊ុនគ្រប់គ្រងស្លាកយីហោផលិតផលស្មាតហ្វូន Nokia ត្រូវបានគេដឹងថា បានត្រៀមក្នុងការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីជាច្រើនស៊េរីបន្ថែមទៀតដែលប្រើប្រាស់ស្លាកយីហោផ្ទាល់ខ្លួន។ បើតាមសេចក្តីរាយការណ៍កាលពីសប្តាហ៍មុននេះ បាននិយាយថា HMD បាននឹងកំពុងធ្វើការនៅលើការផលិតស្មាតហ្វូនកម្រិតថវិការស៊េរីថ្មីដែលមានឈ្មោះថា HMD Skyline និង HMD Atlas។ ដោយឡែកនៅពេលនេះបើតាមប្រព័ន្ធទម្លាយចេញពី HMD-MIMI’S បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលក្រុមហ៊ុន HMD កំពុងធ្វើការអភិវឌ្ឍន៍ផលិតមានឈ្មោះថា HMD Ridge Pro។
យោងទៅលើរូបភាពដែលប្រភពបានទម្លាយចេញមកនេះ បានបង្ហាញថា HMD Ridge Pro គឺមានការដំឡើងនៅលែនកាមេរ៉ាក្រោយបីគ្រាប់ ជាមួយអំពូល LED Flash មួយគ្រាប់។ ប្រភពបានបញ្ជាក់ទៀតថា Ridge Pro នឹងមានបំពាក់អេក្រង់លែនទំលុះថ្ងាសទំហំ 6.64-inch IPS LCD Panel ជាមួយកម្រិតគាំទ្រការបង្ហាញចេញដល់ Full-HD+ ល្បឿន 120Hz refresh rate និងកម្រិតពន្លឺ 800nits។
ប្រភពដដែលក៏បានបន្ថែមទៀតថា HMD Ridge Pro នឹងប្រើបន្ទះឈីប Snapdragon 4 Gen 2 SoC របស់ Qualcomm ដែលនឹងមានភ្ជាប់មកជាមួយជម្រើសទំហំរ៉េម 6GB និង 8GB ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និង 256GB ព្រមទាំងអាចដាក់បន្ថែមទំហំផ្ទុកជាមួយ microSD ផងដែរ។
សម្រាប់ប្រព័ន្ធសែនស័រកាមេរ៉ាក្រោយដែលបំពាក់នៅលើ HMD Ridge Pro វិញ គឺមានទំហំ 50MP Main + 5MP  Ultra-wide + 2MP Depth Sensor និងអាចនឹងមានកាមេរ៉ាសែលហ្វីទំហំ 50MP។ បន្ថែមពីនេះ HMD Ridge Pro ក៏នឹងមានថ្មទំហំ 5,000mAh, គាំទ្រប្រព័ន្ធសេវា 5G connectivity, Wi-Fi 5, Bluetooth 5.1, NFC, និងរន្ធដោតកាសខ្នាត 3.5mm។
ស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីនេះ ក៏អាចនឹងមានប្រព័ន្ធការពារទឹកកម្រិត IP54 ផងដែរ។ HMD Ridge Pro នឹងដំឡើងមកជាមួយ Android 14 ចេញពីប្រអប់ ព្រមជាមួយជម្រើសពណ៌ដូចជា Mocha, Snow, និង Glacier Green ជាដើម៕