ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 Series នឹងបង្ហាញខ្លួនជាមួយបន្ទះឈីបថ្មី 5G Kirin

ដោយ

Koun Jab Luffy

18 កញ្ញា 2024 07:51 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងមានការបង្ហាញនូវបន្ទះឈីប Kirin 5G ជំនាន់ថ្មីនៅលើស្មាតហ្វូនម៉ូដែល Flagship របស់ខ្លួន Mate 70 Series។ បន្ទះឈីបនេះ នឹងក្លាយជាបន្ទះឈីបដ៏ខ្លាំងក្លានៅលើទីផ្សារ។ បើតាមការទម្លាយកន្លងមកបាននិយាយថា ស្មាតហ្វូន Mate 70 series នេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលក្នុងនោះ ក៏នឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប Kirin 5G ផងដែរ។ ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់រឿងនេះជាផ្លូវការណ៌នៅឡើយទេ។
តាមការចែកចាយព័ត៌មានពីអ្នកទម្លាយ @SmartPikachu ពេលនេះ បានបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Huawei Mate 70 Series នេះ នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីបជំនាន់ថ្មីរបស់ Kirin។ សម្រាប់ឈ្មោះ និងលក្ខណៈសម្បត្តិផ្លូវការរបស់បន្ទះឈីបនេះ នៅមិនទាន់ដឹងនៅឡើយទេ។
Article image
បន្ទះឈីបជំនាន់ថ្មីរបស់ Kirin នេះ អាចនឹងប្រហាក់ប្រហែលទៅនឹងបន្ទះឈីប Snapdragon 8+ ផងដែរ។ បន្ទះឈីបថ្មីនេះ នឹងមានសមត្ថភាពខ្ពស់ជាងបន្ទះឈីប Kirin9000 Series ហើយនិងមានប្រសិទ្ធិភាពខ្ពស់ជាងមុន នៅពេលដែលបំពាក់នៅលើស្មាតហ្វូន Mate 70 Series ថ្មីនេះ។
Article image
សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់បន្ទះឈីបជំនាន់ថ្មីរបស់ Kirin នេះ ត្រូវបានគេទម្លាយថា នឹងទម្លាយនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ។ បន្ទះឈីបនេះ នឹងផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការលេងហ្គេម និងបទពិសោធន៍កាន់តែអស្ចារ្យថែមទៀតទៅលើមុខងារ AI នៅលើស្មាតហ្វូន Mate 70 Series។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការបំពាក់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ជំនាន់ថ្មីថែមទៀតផង។ សម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចុងខែកញ្ញានេះហើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូន Huawei Mate 70 Series នេះ នៅក្នុងខែវិច្ឆិកាឆ្នាំនេះផងដែរ៕
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 Series នឹងបង្ហាញខ្លួនជាមួយបន្ទះឈីបថ្មី 5G Kirin