ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 series នឹងបំពាក់នូវបន្ទះឈីប Hisilcon Kirin ជំនាន់ថ្មីសមត្ថភាពខ្លាំងក្លាបំផុត

ដោយ

Koun Jab Luffy

07 កក្កដា 2024 12:13 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Mate 70 series នឹងមានការបង្ហាញខ្លួនជាមួយនឹងការបញ្ចេញជាផ្លូវការនៃប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS NEXT។ ការប្រកាសនេះ នឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍សន្និសីទ HDC 2024 Huawei Developer Conference ហើយក្នុងនោះ ក៏មានការដាក់អោយដំណើរការពេញលេញនៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំនេះ (ខែតុលាដល់ខែធ្នូ) ខាងមុខនេះទៀតផង។
បើតាមការបង្ហាញចេញនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ ដោយអ្នកទម្លាយ Digital Chat Station បញ្ជាក់ថា ស្មាតហ្វូន Mate 70 នឹងមានបន្ទះឈីបជំនាន់ថ្មី HiSilicon Kirin 5G SoC ដែលនេះ គឺបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍទៅលើបន្ទះឈីបជំនាន់បន្ទាប់របស់ខ្លួន។ ស្មាតហ្វូនជំនាន់នេះ នឹងមានការបំពាក់នូវកាមេរ៉ាគោលមានទំហំ 50-Megapixel ultra-large-bottom ដែលជា CMOS image sensor របស់ OmniVision ។
Article image
បន្ថែមពីនេះទៀតនោះ Digital Chat Station ថែមទាំងបានបង្ហើបថា ក្រមហ៊ុន Huawei ក៏បានធ្វើការនៅលើផលិតផលថ្មីដែលមានការបំពាក់នូវលក្ខណៈសម្បត្តិធ្ងន់ “heavyweight product” ផងដែរ។ យ៉ាងណាមិញ ផលិតផលថ្មីនេះ គឺប្រឈមមុខទៅនឹងបញ្ហាជាច្រើននៅក្នុងការផលិតដោយសារតែអត្រាទិន្នផលរបស់វាពិតជាស្ថិតនៅក្នុងកម្រិតទាប។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ផលិតផលនេះ អាចជាម៉ូដែល Top end នៃស្មាតហ្វូន Mate 70 series នេះឡើយទេ។
Article image
អ្នកទម្លាយនេះបានអះអាងនៅលើ WeChat ថា ក្រុមហ៊ុននេះ ក៏បាននឹងកំពុងតែមានអភិវឌ្ឍទៅលើ native App ថ្មីសម្រាប់ HarmonyOS NEXT consumer version ផងដែរ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Mate 70 series នឹងទម្លាយនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ៕
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 series នឹងបំពាក់នូវបន្ទះឈីប Hisilcon Kirin ជំនាន់ថ្មីសមត្ថភាពខ្លាំងក្លាបំផុត