ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 អាចនឹងប្រើប្រាស់នូវសិនស័រ Ultrasonic នៅចំហៀងតួ

ដោយ

Koun Jab Luffy

17 ឧសភា 2025 09:12 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ទំនងជានឹងធ្វើការ Upgrade ទៅលើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ (fingerprint sensor) របស់ខ្លួននៅលើស្មាតហ្វូនជំនាន់ថ្មី Mate 80 Series នេះ។ ក្រុមហ៊ុននេះ អាចនឹងបន្តក្នុងការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ប៉ុន្តែអាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Ultrasonic កម្រិតខ្ពស់វិញសម្រាប់ស្មាតហ្វូន Mate Flagship ជំនាន់ថ្មីនេះ។ យោងតាមSmartPikachu បាននិយាយថា ក្រុមហ៊ុន Huawei អាចនឹងធ្វើការកែប្រែទៅលើសិនស័របច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅចំហៀងនេះ សម្រាប់ស្មាតហ្វូន Mate 80 ផងដែរ។
អ្នកទម្លាយរូបនេះ បានបន្ថែមថា ក្រុមហ៊ុន Huawei អាចនឹងធ្វើការផលិតទ្រង់ទ្រាយធំទៅលើសេនស័រស្កេនក្រយ៉ៅដៃ side-mounted ultrasonic នៅក្នុងឆមាសទី 2 ឆ្នាំនេះហើយ។ អតិថិជនជាច្រើន នឹងទទួលបាននូវបច្ចេកវិទ្យាដោះសោរថ្មីទៅលើស្មាតហ្វូន Mate ជំនាន់ថ្មីនេះ។ សម្រាប់សិនស័រ Ultrasonic (មិនថានៅក្រោមអេក្រង់ ឬនៅចំហៀង) គឺមានភាពល្អប្រសើរជាងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃជំនាន់មុនៗ។
Article image
សិនស័រនេះ ផ្តល់នូវសុវត្ថិភាពកម្រិតខ្ពស់ ភាពទុកចិត្តជាងមុន និងបទពិសោធន៍នៃការប្រើប្រាស់អស្ចារ្យបំផុត។ សេនស័រ Ultrasonic នេះ បង្កើតនូវការស្កេនក្រយ៉ៅដៃ 3D ផ្អែកទៅលើស្នាមម្រាមដៃរបស់អ្នកបានយ៉ាងលម្អិតបំផុត ប្រៀបធៀបជាមួយនិងជំនាន់មុនប្រើប្រាស់នូវរូបភាព 2D ប៉ុណ្ណោះ។ បច្ចេកវិទ្យានេះ អាចធ្វើការបញ្ចូននូវរលកសញ្ញា ultrasonic sound ទៅកាន់ម្រាមដៃ និងវិភាគលម្អិតដើម្បីបង្កើតនូវរូបភាព 3D ទៅលើស្នាមក្រយ៉ៅដៃ។ សិនស័រ មិនមានការប៉ះពាល់ទៅលើដំណើរការទេ ទោះបើដៃមានសំណើម កង្វក់ ឬឡើងប្រេងក៏ដោយ។
Article image
ជាមួយនឹងប៉ាតង់ Ultrasonic នេះ ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់នេះនៅលើស្មាតហ្វូន Mate Fagship របស់ខ្លួន។ ក្រៅពីបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃកម្រិតខ្ពស់នេះ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវ Cooling Fan មានស្រាប់តែម្តនៅលើស្មាតហ្វូន Mate 80 នេះផងដែរ។ បច្ចេកវិទ្យានេះ អាចនឹងជួយកាត់បន្ថយទៅលើកំដៅ និងការពង្រឹងទៅលើកម្លាំងម៉ាស៊ីនកាន់តែប្រសើរ៕
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 អាចនឹងប្រើប្រាស់នូវសិនស័រ Ultrasonic នៅចំហៀងតួ