ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Huawei Nova 15 series ចាប់ផ្តើមលក់ជាផ្លូវការហើយ!

ដោយ

Koun Jab Luffy

26 ធ្នូ 2025 09:58 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះចំថ្ងៃនៃពិធីបុណ្យណូអែលនេះ ក្រុមហ៊ុន Huawei បានប្រកាសចាប់ផ្តើមលក់ជាលើកដំបូងបំផុតទៅលើស្មាត ហ្វូនជំនាន់ថ្មីរបស់ខ្លួន Nova 15 series ហើយ។ សូមជំរាបថា បន្ទាប់ពីការប្រកាសជាផ្លូវការទៅលើស្មាតហ្វូនកាលពីថ្ងៃទី 22 ខែធ្នូនេះ ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការនូវស្មាតហ្វូន Nova 15 ថ្មីនេះនៅហាង VMall Store ជាផ្លូវការហើយ។ ។
ខុសប្លែកពីស្មាតហ្វូន Nova 14 ដែលលក់នៅក្នុងពេលវេលាយូរជាងនេះ ក្រោយពេលដែលប្រកាសជាផ្លូវការនោះ សម្រាប់ស្មាតហ្វូន Huawei Nova 15 ក្រុមហ៊ុន Huawei ក៏សម្រេចចិត្តលក់ស្មាតហ្វូននេះលឿនជាងការរំពឺងទុក។ អ្នកគាំទ្ររបស់ស្មាតហ្វូនថ្មីនេះអាចទៅកាន់ VMall និងទិញស្មាតហ្វូន Nova 15 នេះបាន។ បើមើលទៅលើតម្លៃរបស់ស្មាតហ្វូននេះ! សម្រាប់ស្មាតហ្វូន Nova 15 មានតម្លៃចាប់ពី 2699 យ៉ន់, ស្មាតហ្វូន 15 Pro មានតម្លៃចាប់ពី 3499 យ៉ន់ និងស្មាតហ្វូន 15 Ultra មានតម្លៃចាប់ពី 4199 យ៉ន់។
Article image
Huawei Nova 15 មានអេក្រង់ទំហំ 6.7 អ៊ីង OLED ខណៈស្មាតហ្វូន Huawei 15 Pro និង Ultra មានអេក្រង់ទំហំ 6.84 អ៊ីង។ទៅលើកាមេរ៉ា Selfie ស្មាតហ្វូន Nova 15 គឺមានមួយគ្រាប់ ប៉ុន្តែទៅលើស្មាតហ្វូន Nova 15 Pro និង Nova 15 Ultra គឺមានកាមេរ៉ាទំហំ 50MP ultra-focus portrait lens អមជាមួយនឹង 1.5MP multispectral sensor ។ បើមើលទៅលើកាមេរ៉ាខាងក្រោយវិញនោះ ស្មាតហ្វូនម៉ូដែល Ultra នេះមានកាមេរ៉ាទំហំ 50MP ជាមួយនឹង 1.5MP color accuracy sensor។
Article image
សម្រាប់ម៉ូដែល Pro មានកាមេរ៉ាគោលទំហំ 50MP, 13MP Ultra-Wide-Angle Lens, 12MP Telephoto និង 1.5MP Multispectral Lens។ សម្រាប់ស្មាតហ្វូន Huawei Nova 15 វិញមានកាមេរ៉ាគោល 50MP, 12MP zoom និង 1.5MP Multispectral ។ បើមើលទៅលើបន្ទះឈីបវិក ក៏មានភាពខុសគ្នាផងដែរ។ ស្មាតហ្វូន Nova 15 បំពាក់នូវបន្ទះឈីប Kirin 8020 5G ខណៈស្មាតហ្វូន 15 Pro និង Ultra បំពាក់នូវបន្ទះឈីប Kirin 9010S។ ស្មាតហ្វូន Huawei Nova 15 បំពាក់នូវថាមពលថ្មទំហំ 6000mAh cell ខណៈពេលដែលស្មាតហ្វូន 2 ទៀតបំពាក់នូវថាមពលថ្មទំហំ 6500mAh ៕