
តាមការគ្រោងទុកការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Nova 15 series គឺកាន់តែកៀកខិតជិតមកដល់ហើយ។ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថាមានគម្រោងក្នុងការនាំយកនូវបច្ចេកវិទ្យាកាមេរ៉ា Full-Stack សម្រាប់ស្មាតហ្វូននេះហើយនឹងមាននាំមកនូវមុខងារជាច្រើនសម្រាប់អ្នកប្រើប្រាស់ផងដែរ។តាមការបែកធ្លាយថ្មីនេះបានបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មី Huawei Nova 15 series នេះនឹងមានបច្ចេកវិទ្យាកាមេរ៉ាថ្មីជាមួយនឹងទំហំ 50MP RYYB super-sensing ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចទទួលបាននូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុត។
ជាមួយគ្នានេះនៅលើស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Variable aperture technology ដើម្បីបង្កើនទៅលើ Dynamic range និងសមត្ថភាពនៃការគ្រប់គ្រងទៅលើ Depth of field នៅកន្លែងដែលមានពន្លឺទាបតាមរយៈការកែប្រែទៅលើទំហំនៃពន្លឺចូលទៅក្នុងសិនស័រនេះទៀតផង។ចំពោះស្មាតហ្វូនម៉ូដែល Pro និង Ultra វិញគឺមានការប្រើប្រាស់នូវ variable aperture ខណៈដែលស្មាតហ្វូន Standard version គឺបំពាក់នូវកាមេរ៉ា fixed aperture។
បន្ថែមពីនេះនៅលើស្មាតហ្វូនជំនាន់ថ្មី Nova 15 ក៏នឹងមានការ upgrade នូវបច្ចេកវិទ្យា Red Maple primary color imaging technology ថែមទៀតផង។ស្មាតហ្វូន Nova 15 Pro និង Nova 15 Ultra គឺមានបំពាក់នូវ 48MP ultra-wide-angle lens ផងដែរ។មួយវិញទៀតនៅលើស្មាតហ្វូនត្រកូល Nova ចំនួន 2 ក៏នឹងបំពាក់នូវ 12MP RYYB telephoto lens សម្រាប់បង្កើនសមត្ថភាពនៃការ Zoom ថែមទៀតផង។

សម្រាប់ការតម្លើងនូវប្រព័ន្ធ imaging system ក៏អាចនឹងមានការពង្រឹងទៅលើ AI selfies, color composition រួមនិងមុខងារជាច្រើនទៀតផងដែរ។ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 15 នឹងមានថាមពលថ្មទំហំ 6000mAh និងឆ្នាំងសាកកម្លាំង 100W super-fast wired charger។ស្មាតហ្វូនជំនាន់ថ្មី Nova 15, Nova 15 Pro និង Nova 15 Ultra នឹងបំពាក់នូវបច្ចេកវិទ្យា 2-Way Satellite ផងដែរ៕
